ព័ត៌មាន

សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរចំពោះសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្នុងរយៈពេល០១ឆ្នាំពេញ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ 

👉 ការសម្រេចបាននូវសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាល អាណត្តិទី០៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត វាងវៃ ស្វាហាប់ ថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ការងារយុវជន ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការបើកឱកាសឲ្យមានការបញ្ចេញយោបល់ ក៏ដូចជាចូលរួមអនុវត្តការងារសំខាន់ៗ ក្នុងទិសដៅរួមនោះ គឺការអភិវឌ្ឍប្រទេសជាតិ។

 

ក្នុងនាមជាយុវជនបន្តវេន ស.ស.យ.ក. សូមប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់បុព្វហេតុ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស តាមរយៈការចូលរួមកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *