ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ព្រះរាជាណាចក្រថៃ (National Press Council of Thailand – NPCT) ដឹកនាំដោយលោក Chavarong Limpattamapanee ជាប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ លើស្ថានភាពសារព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា
——