ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញដឹកនាំប្រតិភូកីឡាអូឡាំពិកចាកចេញពីមាតុប្រទេស នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។
អត្តពលិកកម្ពុជា ដែលនឹងចូលរួមប្រកួតមាន ៣នាក់ គឺកីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា។