ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញជាអធិបតីពិធីបញ្ចុះសព ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្ដអង្គត្រកៀត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃគ្រួសារសពជាច្រើនរូបផងដែរ។