ព័ត៌មាន

ក្រសួងព័ត៌មាន ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារប្រព័ន្ធផ្សាយសោតទស្សន៍ឌីជីថលអាស៊ាន លើកទី៧ នៅរាជធានីភ្នំពេញ ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤–

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និងឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី៧ នៃក្រុមការងារប្រព័ន្ធផ្សាយសោតទស្សន៍ឌីជីថលអាស៊ាន (7th Meeting of SOMRI Working Group on ASEAN Digital Broadcasting (WG-ADB) ដោយមានការចូលរួមពីឧត្តមមន្រ្តីទទួលបន្ទុកព័ត៌មានប្រទេសជាសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

 

រូបថត៖ លន ហ្សាឌីណា

——

adm

Leave a Reply

Your email address will not be published. Required fields are marked *