សេអ៊ូល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ —
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបឯកឧត្តម AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខណៈសម្តេចធិបតីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី