ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺមហារីកបេះដូងធ្ងន់ធ្ងរ របស់លោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់លោក

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់ថវិកាមួយចំនួនដល់ប្អូនស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ហើយកំពុងព្យាបាលនៅក្រៅប្រទេស ដើម្បីជូួយសម្រាលដល់បន្ទុករបស់គ្រួសារ ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់ប្អូនស្រី ដើម្បីទទួលបាននូវការអប់រំ ចំណេះដឹង និងឱកាសនៃការសិក្សាតទៅមុខទៀត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *