ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់បង្កើនការយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ខណៈបរិយាកាសក្ដៅខ្លាំង 

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី១ (ដើម្បីសម្រាំងបេក្ខជន) រយៈពេល៤ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន ៣៣៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣មណ្ឌល។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងាររៀបចំការប្រឡងទាំងអស់នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឱ្យខាងតែបានថា ការប្រឡងប្រជែង ប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។

adm

Leave a Reply

Your email address will not be published. Required fields are marked *