ក្រុមហ៊ុនប្រេងកំពូលៗអាមេរិក គឺ ExxonMobil និង Chevron កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញព្រមគ្នា ចំពេលដែលតម្លៃឧស្ម័នធម្មជាតិ និងការចម្រាញ់ប្រេងឆៅក៏ធ្លាក់ចុះដែរ។
ក្រុមហ៊ុន ExxonMobil បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៨.២ពាន់លានដុល្លារ ធ្លាក់ចុះ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលវិញ មានចំនួន ៨៣.១ពាន់លានដុល្លារ បានធ្លាក់ចុះ ៤ភាគរយ។