ព័ត៌មាន

អ៊ំប្រុសឈ្មោះ ញឹម ណុប អាយុ ៦៤ឆ្នាំ និង អ៊ំស្រីឈ្មោះ ជា អៀស អាយុ ៥៨ឆ្នាំ រស់នៅស្រុកជុំគីរី ខេត្តកំពត មានជំងឺភ្នែកទ្បើងបាយបណ្តាលឱ្យមើលពុំឃើញច្បាស់ និងពុំមានលទ្ធភាពព្យាបាល ដោយមានជីវភាពខ្វះខាត។ 

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកអ៊ំទាំងពីរដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។

 

បច្ចុប្បន្ននេះ ពួកគាត់អាចមើលឃើញច្បាស់ជាថ្មីឡើងវិញ ជាមួយក្តីត្រេកអរជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

 

រាល់ចំណាយលើការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី  និងលោកជំទាវបណ្ឌិត ៕

 

អរគុណក្រុមគ្រូពេទ្យ TYDA

 

🌐 Hun Manet

🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia

🌐 Instagram

🌐 X(Twitter)

🌐 YouTube

🌐 Tiktok

 

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *