ព័ត៌មាន

រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ៦២ម៉ឺននាក់ ក្នុងនោះ «សង្ក្រាន្តត្បូងឃ្មុំ» មានជាង ៥០ម៉ឺននាក់

ក្នុងរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបចំនួន ៦២៥ ៦៨០នាក់។

 

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឲ្យដឹងទៀតថា ចំពោះតំបន់ដែលមានពលរដ្ឋ និងភ្ញៀវទេសចរទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរសរុបចំនួន ៥១២ ៣៦០ នាក់។

 

រូបថត៖ មន្ទីរព័ត៌មានខេត្ត

——————

adm

Leave a Reply

Your email address will not be published. Required fields are marked *