ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការរួមគ្នាឱ្យពានអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដោយជោគជ័យ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន រួមទាំងក្រសួង ស្ថាប័ន និងដៃគូសហការ ក្រុមហ៊ុនគាំទ្រ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះបានរៀបចំឡើងក្នុង គោលបំណងបំផុសស្មារតី និងលើកទឹកចិត្តដល់មន្រ្តីរាជការឱ្យស្រឡាញ់ និងចូលចិត្តលេងកីឡា ដើម្បីទទួលបានសុខភាពផ្លូវកាយ ផ្លូវចិត្តស្របតាមពាក្យស្លោក កីឡាសាងមនុស្ស មនុស្សសាងសង្គម ដែលជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

adm

Leave a Reply

Your email address will not be published. Required fields are marked *