ព័ត៌មាន

សម្តេចធិបតី៖ «ការជួបជុំនេះជាសក្ខីកម្មបញ្ជាក់ពីជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រគ្រប់តួអង្គនៃវិស័យវប្បធម៌ និងសិល្បៈ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រ សាសន៍ថា ការជួបជុំនៃសិល្បករសិល្បការិនីនេះ គឺជាសក្ខីកម្មបញ្ជាក់ពីជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រគ្រប់តួអង្គនៃវិស័យវប្បធម៌ និងសិល្បៈ។

 

សម្តេច បន្តថា៖ «ខ្លួនខ្ញុំផ្ទាល់បានបន្តនូវសកម្មភាពដ៏មានតម្លៃនេះ ហើយនឹងបន្តពង្រឹង និងបើកទូលាយការចូលរួម ដោយការចូលរួមជួបជុំនេះគឺបង្ហាញពីការចូលរួមពីកម្លាំងរួមរបស់ជាតិទាំងរដ្ឋ និងឯកជន”។

 

សម្តេច បានបន្ថែមទៀតថា៖ «យើងបើកទូលាយការចូលរួមសម្រាប់បុព្វហេតុសិល្បៈវប្បធម៌ជាតិ និងអនាគតនៃយុវជនជំនាន់ក្រោយ។ ជាការពិតសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងជំនឿសាសនា ឆ្លុះបញ្ចាំងនៅលក្ខណៈដ៏ផូរផង់របស់ជាតិ ដែលការរៀបចំឱ្យមានការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់រៀងរាល់ឆ្នាំពិតជាមានសារៈសំខាន់»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *