សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កងទ័ពជាកម្លាំងស្នូលធំណាស់ ជាកម្លាំងមួយដែលអាចធ្វើឲ្យមានសង្គ្រាម ហើយក៏អាចធ្វើឲ្យមានសន្តិភាពផងដែរ ។
សម្តេចធិបតី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សម្តេចធិបតី បានលើកឡើងមកបញ្ជាក់ថា បណ្ដាប្រទេសជាច្រើននៅអាហ្រិកគឺកម្លាំងទ័ពបានបង្កឲ្យមានអសន្តិសុខ តាមរយៈការបះបោរ ឬរដ្ឋប្រហារ។ ហើយជាក់ស្ដែងកម្ពុជាខ្លួនឯង ការផ្លាស់ប្ដូរតាមរយៈការធ្វើរដ្ឋប្រហារបានធ្វើឲ្យយើងវេទនា ។
អញ្ចឹងកុំឲ្យកិច្ចការងារនេះកើតឡើងវិញ បញ្ហានេះកើតមាននៅលើទឹកដីអង្គររបស់យើងគឺកងទ័ពត្រូវតែបំពេញភារកិច្ចស្នូលធ្វើយ៉ាងណាការ ពារឲ្យបាននូវសុខសន្តិភាព ៕