Related Articles
ឯកឧត្តមបណ្ឌិត អាងសុផល្លែត ៖ ការដាំដើមឈើផ្តល់ទាំងអុកស៊ីសែនសម្រាប់ទាំងសុខភាព និងការលក់ឥណទានកាបូន
នៅពេលដែលគ្រប់ភាគីរួមគ្នាការពារព្រៃឈើហើយនោះ សិស្សានុសិស្ស និងក៏ដូចជាពលរដ្ឋត្រូវចូលរួមដាំដើមឈើក្នុងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសួនព្រៃឈើក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលពេលនោះយើងសម្បូរទៅដោយអុកស៊ីសែនជាទីសុខភាព និងពិសេសក្លាយជាទីកន្លែងលក់ឥណទានកាបូន។ ឯកឧត្តមបណ្ឌិត អាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ប្រទេសគេពុំមានដើមឈើ គេមានតែវិស័យឧស្សាហកម្ម ម្ល៉ោះហើយដើម្បីធ្វើឧស្សាហកម្មបាន និងផលិតផលលក់ចេញទៅក្រៅប្រទេសបាន គេត្រូវទិញខ្យល់បរិសុទ្ធពីកម្ពុជា ។ ហេតុនេះការដាំដើមឈើនាពេលនេះដែរគឺជាការដាក់ទុនវិនិយោគសម្រាប់ថ្ងៃអនាគតដោយក្នុងនេះចាប់ពី១០ទៅ២០ឆ្នាំក្រោយយើងអាចលក់តែ ឥណទានកាបូនក៏បានដែរ។ មិនត្រឹមតែអាចលក់បានថវិការទេ តែការដាំដើមឈើនៅផ្តល់ម្លប់ត្រជាក់ត្រជុំដល់ពលរដ្ឋកម្ពុជាយើងគ្រប់គ្នាទៀតផង ។
កម្មកររោងចក្រ នៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-19 មុនគេ
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រនៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអតិភាពនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-19 មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល នៅពេលដែលរារដ្ឋាភិបាល សម្រេចទម្លាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ដល់ផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មកររោងចក្រមួយ ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាទស្នាឱ្យអាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយកម្មករដែលមានការសង្ស័យ មានជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ ប្រមាណ ២ ០០០នាក់
NMR ម៉ែលប៊ន ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ — សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ ប្រមាណ ២ ០០០នាក់ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសអូស្ត្រាលី) ខណៈសម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី។