សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤–
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញជាអធិបតី សិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម” នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។