ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាសម្រាប់រដ្ឋសភានីតិកាលទី៧នេះ បាន សម្រេចបង្កើតឡើងនូវគ្រប់ តេឡេក្រាមអ្នកនាំពាក្យមួយដើម្បីឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៍មាន។
ការលើកឡើងរបស់ឯកឧត្តមអ្នកនាំពាក្យរដ្ឋសភាក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គលេខាធិការ ឡេង ប៉េងឡុង មានប្រសាសន៍ថា សម្រាប់នីតិកាលទី៧នេះ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំឱ្យបង្កើតឡើងនូ វក្រុមអ្នកនាំពាក្យមួយឱ្យបាន ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធ្វើទំនាក់ទំនង ជាមួយនឹងបងប្អូនអ្នកសារព័ត៍មាន ដោយអ្នកសារព័ត៍ មានចាប់ពីពេលនេះតទៅគឺ អាចទាក់ទងមកតាមគ្រុបតេឡេក្រាមអ្នកនាំពាក្យរដ្ឋសភាបាន ដើម្បីសាកសួរ ពីព័ត៍មាន ផ្សេងៗ។ ឯកឧត្តមថា៖« ការបង្កើតឡើងនូវគ្រុបតេឡេក្រាមអ្នកនាំពាក្យរដ្ឋសភានេះគឺជាការល្អ ក្នុងការធ្វើទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភាជាមួយនឹងបងប្អូនដែលជាអ្នកសារព័ត៍មាន ហើយថា អ្នកនាំពាក្យអាចនឹងឆ្លើយបានល្អនៅពេលណាដែលអ្នកនាំពាក្យបានដឹងសំណួរមុនពីអ្នកសារព័ត៍មាន។ ឆ្លើយ បានល្អ ព្រោះយើងបានដឹងសំណួរមុន យើងមានពេលវេលារៀបចំជាឯកសារ រៀបចំជាចម្លើយសម្រាប់ ឆ្លើយតបទៅនឹងសំណួរជាដើម»។
ជាមួយគ្នានោះដែរឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍ថា អ្នកសារព័ត៍មាន មានតួនាទីសំខាន់ណាស់នៅក្នុងលទ្ធិប្រជា ធិបតេយ្យ។ អ្នកសារព័ត៍មាន គឺជាអ្នកបំរើសិទ្ធិ ក្នុងករដឹង ក្នុងការឮរបស់ប្រជាពលរដ្ឋ នេះមានន័យថា អ្នកសារព័ត៍មាន គឺជាអ្នកនាំយកដំណឹង សព្វបែបយ៉ាងទៅជម្រាបជូនពលរដ្ឋឱ្យបានដឹង។ ដូច្នេះហើយ ឯកឧត្តមបានសំណូម ពរដល់អ្នកសារព័ត៍មានទាំងអស់ សូមមេត្តាផ្សព្វផ្សាយតែដំណឹងដែលពិត ដើម្បីជា ផលប្រ យោជន៍សម្រាប់សង្គមជាតិទាំងមូល សូមកុំផ្សព្វផ្សាយនូវដំណឹងដែលមិនពិត៕