ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ស្នើរសុំឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ខេត្តសៀមរាប៖ក្រុមអ្នកដឹកជញ្ជូនភ្ញៀវក្នុងខេត្តសៀមរាប បានស្នើរសុំឲ្យក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ការស្នើសុំធ្វើឡើង នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤នេះ នៅក្នុងរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីររដ្ឋបាលខេត្តបានអនុញ្ញាតឲ្យក្រុមអ្នកដឹកភ្ញៀវ ទាំងនោះចូលជួបជាមួយ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំ អភិបាលរងខេត្ត បានប្រាប់ក្រុមអ្នកដឹកភ្ញៀវថា លោកទទួលយកសំណើរនេះ ដើម្បីរាយការជូនឯកឧត្ដមអភិបាលអភិបាលខេត្តសៀមរាប ចំពោះលទ្ធផល និងពេលវេលានិងជម្រាបជូននៅពេលក្រោយ។ កិច្ចប្រជុំនេះរហូតវេលាម៉ោង១២និង១០នាទី ម្សិលមិញនេះក្រុមអ្នករត់តាក់សុីបានត្រឡប់ទៅវិញរៀងៗខ្លួន។
សូមជម្រាបថា នៅព្រឹកមិញនេះ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាប បានមកប្រមូលផ្តុំនៅមុខសាលាខេត្តសៀមរាបចំនួន៦០នាក់ មធ្យោបាយ រថយន្ត ចំនួន២៦គ្រឿង Pass Appចំនួន២០ គ្រឿង រ៉ឺម៉ក ចំនួន០៦គ្រឿង។ គោលបំណងស្នើរសុំឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕