សូមឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច។
Related Articles
គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ មានឈ្មោះ សៀន សារឿន ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរធ្វើការសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅខាងខេត្តព្រៃវែង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតពេលហេតុគេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-7983 ជិះតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CH-5994 ជិះដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចល្បឿនលឿនដូចគ្នាចំពីមុខពេញទំហឹងដួលម៉ូតូខ្ទាតពេញផ្លូវ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូម៉ាកហុងដាស្គូពី ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម្ចាស់ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅជំនាញចរាចរណ៍ […]
ឧត្តមសេនីយ៍ទោ ហួត សុធី អមដំណើរ ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែន
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជាប្រចាំដល់កងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ និងណែនាំដល់កងកម្លាំងស្ដីពីការបង្ការ និងការពារជម្ងឺកូវីដ១៩ ពង្រឹងកម្លាំងឈរតាមគោលដៅ និងចែកវេនប្រចាំការល្បាត២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ នូវការវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងបញ្ជូនបន្តទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ៕
ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។ កាលពីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន […]