ព័ត៌មាន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ ឧបត្ថម្ភ​ថ្នាំពេទ្យ​១០០​ឃី​ត​ និង​ម៉ាស់​មួយ​ចំនួន​ ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​ ៖ ​ថ្នាំពេទ្យ​១០០​ឃី​ត​ដែល​ជា​ប្រភេទ​ថ្នាំ​ បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​ ថ្នាំ​ការពារ​ក្តៅខ្លួន​ ផ្តាសាយ​ និង​បំបាត់​អាកា​រៈ​ឈឺ​ចុកពោះ​ រួម​ជាមួយ​ម៉ាស់​ជា​ច្រើន​ទៀត​ ដែល​ជា​ការ​ឧបត្ថម្ភ​របស់​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ ពេជ្រ​ ចន្ទ​មុន្នី​ ត្រូវ​បាន​ក្រុមការងារ​ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​យក​មក​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ ដើម្បី​បំពេញ​តាម​ម្រូ​វ​ការ​ចាំបាច់​ របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​ចាត់​ទុក​ថា​ជា​កម្លាំង​ស្រួច​ត្រូវ​បាន​ប្រើប្រាស់​ជាង​មួយ​ពាន់​នាក់​ដែល​កំពុង​ចូលរួម​សហការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួង សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​១៩​ ចូល​ក្នុង​សហគមន៍​ ។​

​ការ​ប្រគល់​ជូន​នូវ​ថ្នាំពេទ្យ​និង​ម៉ាស់​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​គិតគូរ​និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​សុវត្ថិភាព​សម្រាប់​កងកម្លាំង​ជួរ​មុខ​ នៅ​ក្នុង​តំណាក់​កាលដែល​រាជធានី​ភ្នំពេញ​បន្ត​ការ​គំរាមកំហែង​ឆ្លង​ដោយ​ជំងឺឆ្លង​កូ​វី​ដ​១៩​ ក្នុង​សហគមន៍​ នៃ​ព្រឹត្តិការណ៍​២០​ កុម្ភៈ​ ដោយ​អត្រា​នៃ​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​នៅ​តែ​កើត​កើន​ឡើងជា​បន្តបន្ទាប់​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ធូរស្បើយ​នៅឡើយ​នោះ​ទេ​។​

​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ ពេជ្រ​ ចន្ទ​មុន្នី​ ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​សុវត្ថិភាព​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​ការ​ឧបត្ថម្ភ​នេះ​គឺជា​ការ​ឆ្លើយ​តប​បំពេញ​ភាព​ខ្វះខាត​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ សម្រាប់​ចេញ​ប្រតិបត្តិការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ការ​ចូលរួម​អនុវត្ត​វិធាន​ការណ៍​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​១៩​។​

​ជុំវិញ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​១៩​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ជម្រាប​ជូន​ក្រុមការងារ​តំណាង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​និង​ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​អង្គភាព​តែងតែបាន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន​។ ​ជា​ពិសេស​បាន​ប្រើប្រាស់​កម្លាំង​ចូលរួម​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​នៅ​គ្រប់​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​គោលដៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ជា​ប្រចាំ​ ។​ជាង​នេះ​ក៏​បាន​ប្រើប្រាស់​កម្លាំង​ចេញ​ល្បាត​តាម​រថយន្ត​ចុះ​ត្រួតពិនិត្យ​គោលដៅ​ ធ្វើ​ច​ត្តា​ឡី​ស័ក​និង​គោលដៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ និង​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​ការ​ជួបជុំ​ប្រមូលផ្តុំ​តាម​សាធារណៈ​និង​ទីតាំង​ក្លឹ​ប​កម្សាន្ត​ ខារ៉ាអូខេ​ ហាង​ផឹកស៊ី​ មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិ បាល​ដែល​បង្ក​ជា​ហានិភ័យ​នាំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​កាន់តែ​ធ្ងន់​,​ចូលរួម​ចែក​ម៉ាស់​និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​និង​ នៅ​តាម​សហគមន៍​ពី​ផល​ប៉ះពាល់​ជំងឺឆ្លង​កូ​វី​ដ​១៩​។​

​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​លើក​ឡើង​ទៀត​ថា​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​និង​ចាប់ផ្តើម​អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្តី​ពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ រយៈពេល​២​ស​ប្តា​ហ៍​ គិត​ពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២១​ រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *