(កំពង់ធំ)៖ ករណីហិង្សាដោយចេតនាមានអាវុធ កើតឡើងនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ០៧ និង ១៥នាទី នៅត្រង់ចំណុចផ្លូវលំ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ .របួសរលាត់ស្បែកចិញ្ចើមខាងស្ដាំ(សៀតផ្កា)។
ជនសង្ស័យឈ្មោះ ជុន គឹមហេង ភេទប្រុស អាយុ ៥៧ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលេី(ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ(ខែឧសភា ឆ្នាំ២០២០) ជនសង្ស័យបានយកបង្គោលក្រាក់ ទៅបោះបិទផ្លូវចូលផ្ទះកូនរបស់ជនរងគ្រោះ។ លុះដល់ថ្ងៃទី៣០-១០-២០២០ ជនរងគ្រោះបានដកបង្គោលនោះចេញបំណងបើកផ្លូវយករ៉ឺម៉ដឹកលួសសំណាញ់ទៅព័ទ្ធរបងផ្ទះអោយកូនស្រីឈ្មោះ ជា ស្រីនាង ដោយមិនបានប្រាប់ទៅជនសង្ស័យ ហើយមិនបានបោះបង្គោលរបងផ្ចិតវិញ។ លុះព្រឹកឡើងនាថ្ងៃទី៣១-១០-២០២០ វេលាម៉ោង ០៧ និង ១០នាទី ជនរងគ្រោះជិះម៉ូតូមកកន្លែងរបងបំណងហៅកូនជួយព័ទ្ធរបង។ ពេលដើរចេញមកវិញបានជួបជនសង្ស័យត្រង់ចំណុចកើតហេតុ។ ជនសង្ស័យកាន់កាំបិតផ្គាក់ដើរមករកជនរងគ្រោះ ហើយបានប្រតាយប្រតប់គ្នាពេលនោះជនសង្ស័យបានយកដងកាំបិតវាយត្រូវចំសៀតផ្កាខាងស្ដាំ បណ្ដាលអោយរបួសរលាត់ស្បែក។
មូលហេតុ: គំនុំ និងទំនាស់ព្រំដី។
ករណីនេះជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកបារាយណ៏ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕