សៀមរាប៖ ការប្រមូលផលស្រូវវស្សាឆ្នាំ២០២៣របស់ប្រជាកសិករនៅខេត្តសៀមរាបមានសភាពមមាញឹក ខណៈដែលតម្លៃស្រូវ ដែលប្រមូលទិញដោយឈ្មួញមានតម្លៃល្អដែលពួកគាត់ទទួលយកបាន។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត ។ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តទាំងស្រូវស្រាល ស្រូវធ្ងន់បាន ១៤៨ ,៩៥០ហិកតា ស្មើនឹង ៧៦,៩៣ភាគរយនៃផ្ទៃដី១៩៣,៦១០ហិកតា។
ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តបាន ៧,២០០ហិកតា ស្មើនឹង ២៨,៧៨ភាគរតយនៃផែនការ ២៥,០២០ហិកតា។ ចំពោះដំណាំកសិកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តបាន ៣,៧៤៥ហិកតា ស្មើនឹង ២០,៨៣ភាគរយនៃផែនការ ១៧,៩៧៨ហិកតា។