និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃមកនេះមានភ្ញៀវទេសចរបានមកកម្សាន្តជិត ៣លាននាក់ គឺថ្ងៃទី១មានចំនួនជាង ១លាន ២សែននាក់ និងថ្ងៃទី២ មានជាង១លាន ៧សែននាក់។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាពក៏មានល្អប្រសើរ រីឯបរិស្ថានអនាម័យក៏មិនចោទជាបញ្ហាផងដែរ ភ្នាក់ងារសម្អាតបានយ៉ាងល្អ ដោយក្នុងតំបន់ព្រះរាជពិធីមានកាកសំណល់ប្រមាណជាង ២០០តោន ត្រូវបានប្រមូល និងដឹកចេញ។
Related Articles
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារដល់កុមារឲ្យធ្វើអនាម័យជាប់ជានិច្ច និងកុំទៅណាផ្ដេសផ្ដាសដើម្បីចៀស ផុតជំងឺកូវីដ១៩
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បាននាំយកអំណោយមនុស្សធម៌ ជាលើកទី៩ របស់កាកបាទក្រហមកម្ពុជា ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សានុសិស្ស។ ក្នុងឱកាសនោះលោកស្រីក៏បាននាំយកប្រសាសន៍ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ដាំផ្ញើចិត្ដនឹករលឹកជាសារសំឡេង តាមរយៈលោកស្រី ជូនដល់កុមារកុមារតូចដែលរស់នៅអង្គការខាងលើនេះផងដែរ។ ប្រសាសន៍របស់សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា ៖«សូមជូនពរកូនៗទាំងអស់គ្នា ចៀសផុតពីជំងឺកូវីដ១៩ និងជូនពរកូនៗមានសិរីសួស្ដី សុភមង្គលនៅក្នុងឆាកជីវិត លើសពីនោះក៏ជូនពរដល់ស្ថាបនិកអង្គការផងដែរ ឱ្យមានសុខភាពល្អ ដើម្បីដឹកនាំកូនៗចៅៗតូចឆ្ពោះទៅរកអនាគតរៀងៗខ្លួន។ ម៉ាក់យាយ ផ្ដាំទៅចៅៗទាំងអស់ថា ត្រូវធ្វើយ៉ាងម៉េចការពារខ្លួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បីការពារ បីកុំ ត្រូវលាងដៃឱ្យស្អាត កុំដើរផ្ដេសផ្ដាសជាដើម»។ គួរជម្រាបជូនថានេះជាលើកទី៩ ហើយដោយគិតចាប់តាំងពីឆ្នាំ២០១៤មក ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្ដល់អំណោយមនុស្សធម៌ ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ […]
មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាលសម្តែងការគួរសម
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងជំនួបនេះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។ ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។ គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម។