ព័ត៌មាន

បេក្ខជនវ័យចាស់ជាងគេអ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំចូលមកប្រឡងបាក់ឌុបឡើងវិញ នៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្តបន្ទាយមានជ័យ

ស្រ្តីវ័យចំណាស់ជាងគេដែលជាបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង ០៦ វិច្ឆិកា ២០២៣គេឃើញបានចូលមកប្រឡងជាថ្មីម្តងទៀត។

 

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖អ្នកស្រីហែម ស៊ីណាត អាយុ ៥៨ឆ្នាំដែលមានវ័យចំណាស់ជាងគេត្រូវបានបង្ហាញការលើកទឹកចិត្ត និង ថាអ្នកស្រី កំពុងប្រឡងនៅមណ្ឌល អនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម សព្វថ្ងៃរស់ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលជាបេក្ខនារីវ័យចំណាស់ជាងគេ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក នាមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

adm

Leave a Reply

Your email address will not be published. Required fields are marked *