មហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី (SGIFF) នឹងត្រឡប់វិញសម្រាប់លើក៣៤ ដែលត្រូវបានគេរំពឹងថា នឹងមានភាពយន្តជាង ១០០ចំណងជើងមកពី ៥០ប្រទេសចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ហើយនឹងមានវត្តមានរបស់តារាសម្តែងចិន Fan Bingbing ចូលរួមក្នុងរាត្រីបើកសម្ពោធផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ការបើកកម្មវិធី SGIFF នៅឆ្នាំនេះគឺមានភាពយន្ត «Tiger Stripes» ដែលបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាខ្សែភាពយន្តម៉ាឡេស៊ីដំបូងគេ ដែលឈ្នះរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុង Cannes បើកឆាកបញ្ចាំងផដែរ។ បន្ថែមពីនេះ អ្នកគាំទ្ររបស់តារាសម្ដែងចិន Fan Bingbing គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មវិធី SGIFF ឆ្នាំនេះ ខណៈដែលនាងនឹងចូលរួមក្នុងរាត្រីបើកសម្ពោធព្រមទាំងចូលរួមក្នុងសកម្មភាពមួយចំនួននៃកម្មវិធីនេះផងដែរ។