ដោយក្តីសប្បុុរសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការចាក់ថ្នាំចូលភ្នែក, បាញ់ឡាស៊ែរ, ព្យាបាល និងវះកាត់បាតភ្នែកទាំងសងខាងរបស់គាត់ ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣ កន្លងទៅថ្មីនេះ។ បច្ចុប្បន្ន ភ្នែករបស់លោកអ៊ំអាចមើលឃើញសារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
សូមអរគុណក្រុមគ្រូពេទ្យ TYDA