ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារអភិរក្សជួសជុលពង្រឹងគ្រឹះ និងរចនាសម្ពន្ធតួប្រាសាទឥដ្ឋនៅទិសអាគ្នេយ៍ប្រាសាទបាគង

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ពន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិសអាគ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។

 

បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល បានឱ្យដឹងថា បច្ចុប្បន្នតួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍បានហែកហើយផ្ទៃជញ្ជាំងបានប្រេះរហែកប្រមាណ៤ទៅ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។

 

លោក គឹមហួល បានបន្តថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារបានពង្រឹងគ្រឹះដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។ រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវ៉ាត់ជុំវិញ ដើម្បីជួយទប់កុំឱ្យកម

adm

Leave a Reply

Your email address will not be published. Required fields are marked *