ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រី គ្រូបង្វឹក

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រី គ្រូបង្វឹកបានអញ្ជើញទៅសួរសុខទុក្ខ លោកគ្រូ ទេព ឡុងរចនា អ្នកចាត់ការក្រុម សមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានរបស់លោកគ្រូផ្ទាល់ បន្ទាប់ពីវិលត្រលប់មកពីសម្រាក់ព្យាបាលជម្ងឺស្ទះសសៃឈាមបេះដូងនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម ដោយធ្វើការវះកាត់បេះដូងប្រកបដោយភាពជោគជ័យរួចមក ។
ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងជាតំណាងឱ្យក្រុមការងារ គ្រូបង្វឹក និងកីឡាករទាំងអស់របស់ក្លិប ឧត្តមសេនីយ៍ទោ ខូវ ឆាយ ក៏បានជូនពរ លោកគ្រូ ទេព ឡុងរចនា ឱ្យឆាប់ជាសះស្បើយពីជម្ងឺ មានសុខភាពល្អបរិបូរណ៌ឡើងវិញ ដើម្បី អាចបន្តកិច្ចការងារជួយដល់សមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ តាមចំណេះជំនាញ ក្ដីប្រាថ្នារបស់លោកគ្រូ ផងដែរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *