ការអប់រំ គឺជាកត្តាចម្បងក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយដើម្បីឱ្យការផ្ដល់ចំណេះដឹងនិងការអប់រំបានល្អប្រសើរ ។ប៉ុន្តែអាស្រ័យលើការពង្រឹងចិត្តគំនិតសិស្ស និងនិស្សិតជាមុនសិន។ ដោយយល់ឃើញពីសារៈសំខាន់នៃចិត្តវិទ្យាអប់រំនេះ លោកគ្រូ ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំបានរៀបចំចងក្រងឯកសារជាភាសាខ្មែរដែលមានចំណងជើងថា «ចិត្តវិទ្យាអប់រំ» ដើម្បីបំពេញបន្ថែមលើអ្វីដែលលោកគ្រូ អ្នកគ្រូ ធ្លាប់មាននាពេលកន្លងមក។ ការរៀបចំសៀវភៅនេះ ដើម្បីផ្តល់ចំណេះដឹងប្រកបដោយប្រសិទ្ធភាពក៏ដូចជាគុណភាពអប់រំកាន់តែប្រសើរក្នុងបរិយាកាសវិជ្ជមាន ការលើកទឹកចិត្ត និងគ្មានការគំរាមកំហែងដល់អ្នកសិក្សា។
សៀវភៅចិត្តវិទ្យាអប់រំ ត្រូវបានបោះពុម្ពចំនួនមួយពាន់ច្បាប់ ក្នុងមួយច្បាប់តម្លៃ ៣៦ ០០០រៀល ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣។ ការចេញផ្សាយស្នាដៃចងក្រងថ្មីនេះ លោកគ្រូ ឃិន វណ្ឌី បានឱ្យដឹងថា «គ្រូត្រូវដឹងពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់សិស្សម្នាក់ៗនៅក្នុងថ្នាក់រៀនរបស់ខ្លួន។