ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចជិត១០០% និងមានគុណភាពរឹងមាំ

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចបានជិត១០០ភាគរយហើយគិតរហូតមកទល់ពេលនេះ ជាមួយនឹងគុណភាពរឹងមាំ បន្ទាប់ពីបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើនរួចមក។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្នុងពេលដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា។ ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា៖ ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ផ្លូវល្បឿនលឿន ឆ្នាំទី១ ឆ្នាំតំបូង យកតិចជាង៨សេន ឡានមាន ៥ប្រភេទ ប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លា

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំតំបូង យកតិចជាង៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង ៨សេន និងទៅតាម ប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ ក្នុងមួយជើង ចំពោះឡានធំ (ឡានដឹកទំនិញ) យក៦០ដុល្លារ តាមប្រភេទឡានពី ១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

លោកឃួង ស្រេង គ្រោង​នឹងធ្វើការ​ជួសជុល​មហាវិថី​ឈ្នះឈ្នះ​ប្រវែង​ជាង៧គីឡូម៉ែត្រ​ ឱ្យ​ហើយ​នៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះនេះ នៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឱ្យស្អាត ជាមួយនិងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣។ លោកឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនិងការដាក់លូ ដែលអាចអោយទឹកហូរ មិនមានដក់លើផ្លូវ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦Aរហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង១៨ម៉ែត្រ រួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់មានកម្រាស់៨០មីលីម៉ែត្រ។ដាក់លូជ្រុងទំហំ២ម៉ែត្រ x ២ម៉ែត្រ ម្ខាងផ្លូវមានប្រវែងសរុប៧៥៩០ម៉ែត្រ (ខាងស្តាំដៃ គិតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A ដាក់លូមូលមុខកាត់១ម៉ែត្រ ម្ខាងផ្លូវ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ឯកឧត្ដម​អ៊ុ​ន ចាន់​ដា ​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​និង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន បូម​ខ្សាច់​ចំនួន១២  ទទួលអាជ្ញាប័ណ្ណពីក្រសួងត្រូវ​​គោរព​កិច្ចសន្យា​​​ក្នុង​អាជ្ញា​ប័ណ្ណ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ផ្ដល់​ជូន

ខេត្តកំពង់ចាម ៖ ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​កក្កដា ឯកឧត្ដម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​និង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ ត្រូវ​តែ​គោរព​កិច្ចសន្យា​ដែល​មាននៅ​ក្នុង​អាជ្ញា​ប័ណ្ណ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ផ្ដល់​ជូន ចៀសវាង​មិន​ត្រូវ​បូម​នៅ​ក្រៅ​តំបន់​ដែល​បាន​កំណត់​នោះ​ទេ ​ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​បាក់​ឬ​ស្រុត​ច្រាំង​ទន្លេ​ ៕ មាន​ក្រុមហ៊ុន​ចំនួន​១២​ ​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កំពុង​តែ​ប្រតិបត្តិការ​បូម​ខ្សាច់​នៅ​ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ​ ។ ​ជាមួយ​នោះ​ អាជ្ញាធរ​បាន​ដាក់​មន្ត្រី​ជា​ច្រើន​នាក់ ​ប្រចាំការ​២៤ ម៉ោង​លើ​២៤​ម៉ោង ដើម្បី​តាមដាន​មើល​ពី​សកម្មភាព​បូម​ខ្សាច់ ក្រែង​បូម​ខុស​តំបន់​បណ្ដាល​អោយ​បាក់​ច្រាំង​ទន្លេ​ប្រការ​នេះ​ ត្រូវ​បាន​បញ្ចៀសមិន​ឲ្យ​មាន​ ។ លោក​ស៊ី​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ​ឱ្យ​ដឹងថា ឯកឧត្ដម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​ហើយ នៅ​ភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ​ស្រុក​ស្រី​សន្ធរ កាលពីព្រឹក​ថ្ងៃ​ទី​១៩ ​កក្កដា ឆ្នាំ​២០២២​ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​នីមួយ​ៗ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ដែរ​ឬទេ? អភិបាលស្រុក​ស្រី​សន្ធរ​បន្ត​​ថា ជាមួយ​នោះ​ ឯកឧត្តម​អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ចាំ​ត្រួតពិនិត្យ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ ត្រូវ​គោរព​តាម​ច្បាប់ ដែល​ក្រសួង​រ៉ែ​និង​ថាមពល​បាន​កំណត់​។​ កន្លង​ទៅ​ ធ្លាប់​មាន​ក្រុមហ៊ុន​ខ្លះ​បាន​បូម​ខ្សាច់​ខុស​ម៉ោង​កំណត់​ហើយ​ត្រូវ​បាន​ហៅ​មក​ណែនាំ​មិន​ឲ្យ​មាន​បែប​នេះ​បន្ត​ទៀត​។ ​គួរ​រំលឹក​ថា​ ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​ឬ​ស្សី​ស្រុក និង​ឃុំ​កោះអណ្ដែត កន្លង​ទៅ​បាន​បាក់​ជា​បន្តបន្ទាប់​ដោយសារ​គ្រោះ​ធម្មជាតិ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បសុព្យាបាលខេត្តសៀមរាប ប្រកាសចាក់ចាក់វ៉ាក់សាំងសត្វគោ ក្របី ជាច្រើនមុខ ដោយឥតគិតថ្លៃ

លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ត្រូវបានធ្វើឡើង ចំនួន២ លើក ដើម្បីបង្ការការឆ្លងជំងឺមួយចំនួន ដល់សត្វពាហណៈរបស់ប្រជាកសិករ ដូចជាជំងឺ សារទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាកសិករ ចំណាយថវិកា ឡើយ។ ក្នុងនោះសម្រាប់ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការនូវ យុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ទូទាំងខេត្ត ឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគជាំចូលមកដល់។ លោកបន្តទៀតថា ចំពោះវ៉ាក់សាំងដែលបានផ្តល់ដល់សត្វគោ ក្របី របស់ប្រជា កសិករទាំងអស់សុទ្ធតែមានសារៈសំខាន់ ក្នុងការពារសត្វទាំងនោះពីជំងឺឆ្លងផ្សេងៗ ចៀសវាងសត្វឈឺ ឬងាប់ ឬអាចឆ្លងជាទ្រុងទ្រាយធំ ដែលនាំឱ្យបងប្អូនត្រូវខាតបង់ថវិកា។ លោកបានអំពាវនាវដល់ប្រជាកសិករទាំងអស់យកសត្វគោ ក្របីរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងតាមការជូនដំណឹងរបស់អាជ្ញាធរភូមិ ឃុំ កន្លងមក ឥឡូវនេះ បងប្អូនអាចទាក់ទងមកអាជ្ញាធរភូមិ ឃុំ ការិយាល័យកសិកម្មនៅតាមបណ្តាស្រុក ដើម្បីមន្រ្តី ជំនាញចុះចាក់វ៉ាក់សាំងជូនបាន។

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២ ដោយ​ឥត​បង់ប្រាក់

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២​នេះ ខណៈ​ពេល​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​សម្រេច​បាន​ប្រមាណ ៩៥​ភាគរយ​ ។ គូសបញ្ជាក់​ផង​ដែរ​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧.០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២ ដោយ​ឥត​បង់ប្រាក់ ក្នុង​ការ​ធ្វើ​ដំណើរ​រយៈពេល​មួយ​ខែ ។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គឺ​មាន​បញ្ជរ​បង់ប្រាក់​លើ​ផ្លូវ​ល្បឿន​លឿន​នេះ ចំនួន​៥​កន្លែង សម្រាប់​គោលដៅ​ចាប់ផ្ដើម​ចេញពី​ភ្នំពេញ ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ឡើង​លើ​ផ្លូវ​ល្បឿន​លឿន​ត្រង់​គីឡូម៉ែត្រ​លេខ​៣ គឺ​មាន​បញ្ជរ​បង់ប្រាក់​នៅ​ទីនោះ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គ្រូបង្រៀនសិស្សនៅវិទ្យាល័យថ្មគ្រែជាច្រើនអ្នកស្នើសុំឲ្យមន្ទីរ ក្រសួងអប់រំរកដំណោះស្រាយ និងផ្លាស់ប្ដូរនាយកសាលា ដើម្បីបន្តការដឹកនាំថ្មី

ក្រចេះ ៖ អាណាព្យាបាលសិស្សនៅវិទ្យាល័យថ្មគ្រែជាច្រើនអ្នក កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលគ្រូបង្រៀនប្រមាណជា ៨០% នៅក្នុងសាលាមួយនេះ បានផ្អាកការបង្រៀនដោយសារមិនពេញចិត្តលោកនាយកសាលា និងបានស្នើសុំឲ្យមន្ទីរ ក្រសួងអប់រំរកដំណោះស្រាយ និងផ្លាស់ប្ដូរនាយកសាលា ដើម្បីបន្តការដឹកនាំថ្មី ។ ការព្រួយបារម្ភរបស់មាតាបិតាអាណាព្យាបាលសិស្សនៅវិទ្យាល័យមួយនេះ ដោយរយៈពេលជិតមួយសប្តាហ៍នេះកូនរបស់ពួកគាត់មិនបានសិក្សានោះទេ ពួកគាត់មានការព្រួយបារម្ភ ខណៈដែរពេលប្រឡងបាក់ឌុបរំកិលជិតមកដល់ ហើយគ្រូៗក្នុងសាលានេះ នៅតែមាននៅតែមានបញ្ហាអូសបន្លាយពេល មិនមានដំណោះស្រាយណាមួយនោះ ។ កាលពីរសៀលថ្ងៃទី ១៨ ម្សិលមិញនេះ លោកគ្រូអ្នកគ្រូប្រមាណជា ៣០នាក់ ក្នុងចំណោមគ្រូ ៣៦នាក់ នៅក្នុងវិទ្យាល័យមួយនេះ បានជួបជុំគ្នា ក្រោយពីការផ្អាកការបង្រៀនរយៈពេលជិតមួយសប្តាហ៍ និងរង់ចាំការដោះស្រាយសមស្របណាមួយពីថ្នាក់ដឹកនាំមន្ទីរ ក្រសួងអប់រំ ទើបពួកគាត់ចូលបង្រៀនធម្មតាឡើងវិញ ។ តំណាងលោកគ្រូអ្នកគ្រូដែលផ្អាកការបង្រៀនបានលើកឡើងនៅក្នុងការជួបជុំនោះថា លោកគ្រូ ស៊ុន ម៉េងកាន ជានាយកសាលាវិទ្យាល័យថ្មគ្រែ ជាមនុស្សដែលមានកំហុសជាច្រើនលើកច្រើនសារ និងធ្វើការអត្តនោម័តិ អសមត្ថភាពក្នុងការដឹកនាំ ។ លោកគ្រូអ្នកគ្រូក៏បានលើកឡើងដូចៗគ្នាថា តាំងពីគាត់ឡើងជានាយកសាលា គឺថាការដឹកនាំរបស់គាត់នៅក្នុងសាលាមានការអន់ថយចុះរហូត ហើយបញ្ហាសំខាន់គឺនៅលើសិស្សដែលប្រឡងពិន្ទុធ្លាក់នៅចុងឆ្នាំ គេបែរជាឃើញសិស្សដែលធ្លាក់នោះបានឡើងថ្នាក់គ្រប់គ្នាទៅវិញ ខណៈដែលគ្រូបន្ទុកថ្នាក់មិនដឹងគាត់ឡើងតាមវិធីណា វាគឺជាការរៀបចំរបស់លោកនាយក ដោយមិនមានការពិភាក្សា ឬក៏ពិនិត្យទៅលើបញ្ជីឈ្មោះឱ្យបានត្រឹមត្រូវនោះឡើយ ។ លោកគ្រូ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ រងគ្រោះ ជំនន់ទឹកភ្លៀងដែលធ្វើអោយខូចខាតដំណាំស្រូវទទួលអំណោយពីសម្តេចតេជា​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្ត​កំពត​៖​ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ មានមតិសំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកអោយប្រជាពលរដ្ខណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងទាំងអស់ ត្រូវបន្តបង្កបង្កើនផលស្រូវឡើងវិញក្រោយពេលទឹកស្រកចុះវិញ។ អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។ បន្ទាប់ពីបានប្រគល់អំណោយរួចមក លោកបណ្ឌិតអភិបាលខេត្ត […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

រាជរដ្ឋាភិបាល បន្ថែមចំនួននាយករងរដ្ឋបាល២នាក់ទៀត ក្នុងរចនាសម្ព័ន្ធរដ្ឋបាល

រាជធានីខេត្ត និងនាយករងរដ្ឋបាល១នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្មីៗនេះ បានចេញអនុក្រឹត្យ កែសម្រួលបន្ថែមនាយករងរដ្ឋបាលចំនួន ២នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តនីមួយៗ និងបន្ថែមនាយករងរដ្ឋបាលចំនួន ១នាក់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។ ការកែសម្រួលបន្ថែមនាយករងរដ្ឋបាល នៅតាមមូលដ្ឋាននេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង សូមថ្លែងអំណរគុណដល់លោកអភិបាលក្រុង និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារទាំងអស់ដែលបាន ដោះស្រាយនៅផលលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ពីរ​បី​ថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ហូរ​តាម​ព្រែក​កាត់​លើ​ផ្លូវ​ខ្នង​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ដោយ​ម៉ូតូ ជួបនឹង​ហានិភ័យ​ខ្ពស់ ព្រោះ​ចរន្តទឹក​ហូរ​ខ្លាំង​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ក៏​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ខ្នង​ទំនប់​បារាំង​នេះ និង​ជួសជុល​ស្ពាន​មួយ​កន្លែង​សម្រាប់​ការ​ធ្វើ​ដំណើរ​ជំនួស​វិញ ។ លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បានមាន​ប្រសាសន៍​ថា អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​បាន​ដឹកនាំ​ក្រុមការងារ និង​បាន​ជួល​ប្រជាពលរដ្ឋ​អោយ​រើ​កំប្លោក​ចេញពី​ក្នុង​ព្រែក​ក្រោម​ស្ពានឈើ ដើម្បី​អាច​ឲ្យ​ទូកដរ ឆ្លង​ទៅ​ភូមិ​កណ្ដាល​បាន និង​បាន​ជួសជុល​ស្ពានឈើ​ទ្រុឌទ្រោម​ខាងលើ​នេះ​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​ឆ្លង​ទៅ​មក បាន​ពី​ភូមិ​កណ្ដាល​មក​ផ្សារ​ក្រោម ។ លោក​បន្ត​ថា ចំណែក​ផ្លូវ​លើ​ខ្នង​ទំនប់​បារាំង​វិញ លោក​បានអោយ​សមត្ថកិច្ច​ធ្វើ​ផ្លា​ក​បិទ​ជា​ការ​ជូនដំណឹង​នៅ​សងខាង​ផ្លូវ ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ខ្នង​ទំនប់​បារាំង ដែល​កំពុង​មានទឹក​ហូរ​ខ្លាំង​នោះ​ឡើយ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ជាយ​ហេតុ ។ លោក យិ​ន សា​វ៉េ​ន បាន​បន្ត​ថា ការ​ជួសជុល​ស្ពាន​អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល និង​លោក ផ្ទាល់​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​រៀល​ផង​ដែរ ទើប​ជួល​កម្មករ […]