ភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ។ ឯកឧត្តម បាន គីមូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធិផលធំៗក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ដែលក្នុងនោះរួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។ ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឋានៈជាសមាជិករបស់អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១មក ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។ ឯកឧត្តម សាយ សំអាល់ […]
ព័ត៌មានសន្តិសុខសង្គម
ឡានដឹកកូនត្រីរបាំងស្បៃមុង របស់ឈ្មួញហ៊ុន ចូច នៅផ្សារផ្អាវត្រូវបានប៉េអ៊ិម ស្រុកជលគិរី បង្ក្រាប តាមបញ្ជាឯកឧត្ដមព្រះរាជអាជ្ញា
កំពង់ឆ្នាំង៖ ហ៊ុន ចូច ជាឈ្មោះបុរសម្នាក់ ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី នៃ របាំងស្បៃមុង ចេញពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទៅស្រុកបាធាយ ខេត្តកំពង់ចាម នោះ ត្រូវបានបង្ក្រាប ហើយ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ចិន ស្ថិតនៅ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបនេះ បានធ្វើឡើងដោយសមត្ថកិច្ចប៉េអ៊ិម ស្រុកជលគិរី ដឹកនាំ លោកមេបញ្ជាការ គង់ សាវឿន ក្រោមបញ្ជាតាមឋានុក្រម របស់ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង អ៊ិត សុធា ។ ជាលទ្ធផលនៃការបង្ក្រាប គឺមានរថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ស្ការិច ចំណុះ១តោនកន្លះ ១គ្រឿង ,កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម និងតៃកុងរថយន្តម្នាក់ ឈ្មោះ ឃឹម រតនៈ […]
សកម្មភាពដឹកជញ្ជូនផលអនុផលជលផលតាំងពីរដូវបិទនេសាទរហូតមកដល់រដូវបើកនេសាទវិញជាអានាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញណាចុះបង្ក្រាបឡើយនេះមកពីការបើកភ្លើងខៀវពីសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កំពង់ធំ : ថ្ងៃទី ២៤ខែតុលា ឆ្នាំ ២០២០នេះ សកម្មភាពដឹកជញ្ជូនកូនត្រីនុយតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទនៅចំណុច តាមិត ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកចូលមកឆ្លងកាត់តាមសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាអាណាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញចុះបង្ក្រាបឡើយ។ តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាការដាក់ស្បៃមុងក្រឡាញឹកចាប់យកកូនត្រីមានជារៀងរាល់ឆ្នាំដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជារដ្ឋបាលជលផលចុះមកបង្ក្រាបទេពីព្រោះពួកគាត់បានឃុបឃិតគ្នាជាមួយរដ្ឋបាលជលផលបានជាមិនមានការបង្ក្រាប។ ដោយឡែក ឡានជាច្រើនគ្រឿងដូចហែរកឋិន ពិសេស ឡាន ចែ ធឿន មេឈ្មួញទិញត្រីល្អិត បទល្មើសនេសាទ ស្បៃក្រឡាញឹក ក្នុងមួយថ្ងៃដឹកជញ្ជូន ២ ទៅ ៣ ជើង ហាក់មិនខ្វល់ពីរឿងមន្ត្រីជំនាញ ចុះបង្ក្រាបសោះ ។សង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន កំពង់ធំ ប្រហែលជាត្រូវថ្នាំសណ្តំ ចែ ធឿន ហើយ។ ប្រជាពលរដ្ឋសុំសូមណូមពរដល់លោកនាយខណ្ឌរដ្ឋបាលខេត្តកំពង់ឆ្នាំង និង លោកនាយខណ្ឌរដ្ឋបាលជលខេត្តកំពង់ធំ មេត្តាមើលមន្ត្រីក្រោមឱវាទនិងមានចំណាត់ការយ៉ាងណាទៅលើមន្ត្រីរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ។