(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនរងគ្រោះផងដែរ។ ក្រៅអំពីនេះលោក សុខ សម្បត្តិ ក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់គិតគូរ ពីសុខភាពរក្សាឲ្យបាននូវអនាម័យ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវរក្សាឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដោយឡែកសម្រាប់អំណោយមនុស្សធម៌ ដែលបានចែកជូនដល់ជនរងគ្រោះមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ១យូរ,ទឹកត្រី១យូរ, ថវិកាចំនួន៥០ម៉ឺនរៀលពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង១០ម៉ឺនរៀលពីលោក ហួត លាភពិសិដ្ឋ អនុប្រធានក្រុមកាងារចុះជួយសង្កាត់គោករកា៕
ព័ត៌មានសន្តិសុខសង្គម
សូមសមត្ថកិច្ចគ្រប់បណ្ដាខេត្ត មេត្តាជួយស្វែងរក ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បាត់ខ្លួនកាលពីម៉ោង១០ ម្សិលមិញនៅក្រុងកំពង់ឆ្នាំង សង្ស័យម៉ូតូឌុបជាអ្នកល្បួងយកទៅ
—- កំពង់ឆ្នាំង:សូមសមត្ថកិច្ចគ្រប់បណ្ដាខេត្ត មេត្តាជួយស្វែងរកក្មួយស្រីម្នាក់នេះ ដែលកំពុងបាត់ខ្លួន (តាមរូបថត) ដែលគេសង្ស័យថាម៉ូតូឌុបមួយគ្រឿងជាអ្នកល្បួងយកទៅ។ -ក្មេងស្រីបាត់ខ្លួនមាន ឈ្មោះ ច្រឹក ឆពុំ អាយុ១៣ឆ្នាំ បាត់ខ្លួនកាលតាំងពីម៉ោង..១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែ១២ ឆ្នាំ២០២០ បើបងប្អូនណាបានឃើញសូមមេត្តាជួយផ្ដល់ដំណឹងតាមរយៈលេខ (០៨៨៤១១៣៩៩៥/០៩៦៦០៩៦៥២២) បាត់ពីមាត់កំពុងផែផ្សារក្រោម ។ -ក្មេងស្រីអាយុ ១៣ ឆ្នាំនេះមកស្នាក់នៅរៀនសូត្រ (សាលារៀនវត្តអារញ្ញ) ជាមួយជីដូននៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។ ក្នុងការស្នាក់នៅរៀន ជាមួយជីដូន បេះជី ខ្ទឹម ស្លឹកគ្រៃ ដើម្បីលក់ចិញ្ចឹមជីវិត ចំណែកម្ដាយកូនខ្ចីនៅឯស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ -ក្រុមគ្រួសារអោយដឹងថា កាលពីព្រឹកថ្ងៃទី ២៤ ខែ ១២ ឪពុកបានជូនកូនស្រីម្នាក់នេះមកដរកំពង់លែង ដោយមិនបានជូនមកដល់ខេត្តកំពង់ឆ្នាំងទេ ពេលមកដល់មាត់កំពុងផែថ្មី ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច ខេត្តកំពង់ឆ្នាំងរួចហើយតាំងពីថ្ងៃម្សិលមិញ ដើម្បីឲ្យជួយស្វែងរកនិងស្រាវជ្រាវ។
ឧកញ៉ាល្បីឈ្មោះខាង ជេ ពេលនេះច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថារងបណ្តឹងភាគីខាងណាទេ ស្រាប់តែនៅពេលដែលច្បាប់អនុវត្ត ខ្លុំមុខដូចនិនចា
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានអញ្ជើញមកបំភ្លឺនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ មុនដីការកោះហៅលោក សឿ ឡង់ឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងឈ្មោះ មាស សុវណ្ណរតនា ពីបទ ៖ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ លោកស្រីឧកញ៉ារូបនេះ ត្រូវបានប្រជាពលរដ្ឋបានដាក់រហ័សនាម ជួបជេរ ដោយសារតែមានការឡាយក្នុងបណ្ដាញសង្គមកន្លងមក មានពាក្យអសុរោះជាច្រើន ជាពិសេស គឺការជេបញ្ចោតែម្ដង។ ឧកញ៉ាល្បីឈ្មោះខាង ជេ ពេលនេះច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ដោយសារតែមានការប៉ះពាល់ដល់បុគ្គល មាស សុវណ្ណរតនា ទើបមានពាក្យបណ្ដឹងទៅតុលាការបែបនេះ។ ខណៈពេលមកបំភ្លឺ មានការខ្លុមមុខជិតដូចនិនិចារ ប្រហែលអាកាសធាតុក្ដៅពេកទេដឹង៕
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានៈ ឆ្នាំក្រោយគ្មានជំនួបសម្តេចតេជោ និង អ្នកសារព័ត៌មាន
ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែង នៅក្នុងពេលបិទវេទិកានិពន្ធនាយកលើកទី១៧កាលពីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ ថា នៅខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួងនឹងមិនរៀបចំជំនួបរវាងសម្តេចតេជោ និង អ្នកសារព័ត៌មានឡើយ ។ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានគោរពជម្រាបជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលរឿងលុបចោលជំនួបរៀងរាល់ឆ្នាំនៅខែមករា ឆ្នាំ ២០២១ នេះហើយ ដោយសារតែក្តីបារម្ភនៃការរីករាលដាលនៃមេរោគកូវីដ ១៩ ។ លោករដ្ឋមន្ត្រីបានថ្លែងថា ទោះបីជាមិនមានជំនួបជាមួយនឹងសម្តេច មិនមានកម្មវិធីជប់លាង មែន តែក្រសួងនឹងរង់ចាំស្តាប់និងទទួលសំណូមពរ របស់អ្នកសារព៏ត៌មាន ហើយបើមាន សំណូមពរណាធំ ក្រសួងនឹងគោរពរាយការណ៍ជូន សម្តេចហើយសម្តេចលោកអាចនឹង ឆ្លើយតាមរយ៖សារ ជូនអ្នកសារព័ត៌មានបាន ៕
ទាន់ហន់!ករណីបាញ់សម្លាប់បងប្រុស នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ សមត្ថកិច្ចចាប់បានឃាតកហើយ
កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ជនសង្ស័យជាឃាតក ដែលបាញ់សម្លាប់បងរបស់ខ្លួននៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយ បន្ទាប់ពីតាមប្រមាញ់តាំងពីម្សិលមិញមកនោះ។ សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្ត និងក្រុងតាខ្មៅ បានស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ដែលបានណាត់បងបង្កើត មកបាញ់សម្លាប់ដល់ផ្ទះ ដោយយកចិត្តទុកដាក់បំផុត។ ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញរបស់លោក តាមប្រមាញ់ ក្រោយពីជនសង្ស័យជាឃាតកធ្វើសកម្មភាពរួច ហើយលោកចាត់ទុកថាបទឧក្រិដ្ឋនេះ មិនអាចគេចផុតពីការប្រមាញ់របស់លោកឡើយ។ ទីបំផុតគឺឃាត់ខ្លួនឃាតកបានមែន រហូតដល់ខេត្តស្វាយរៀង។ ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ម៉ោង០៧និង១០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស […]
ឃាត់មនុស្ស ៣នាក់, គ្រឿងញៀនចម្រុះប្រមាណជាជិត១០គក្រ នៅបន្ទាយមានជ័យដោយកម្លាំងនគរបាលប៉ោយប៉ែត
បន្ទាយមានជ៏យ ពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ មក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។ លោកវរសេនីយ៍ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។ សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕
សមត្ថកិច្ចឃាត់ខ្លួនបានហើយ យុវជនដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូល អភិបាល និង ស្នងការតាមបណ្ដាខេត្តនានា
ខេត្តកែប៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។ យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី […]
សូមថ្លែងអំណរគុណដល់សប្បុរសជន
១. លោក ខន ម៉ាកខេន ប្រធានក្រុមហ៊ុន ម៉ាកខេនតា អ៉ិនធើណេសិនណល អ៉ិនវេសមិន ឯ.ក ២. លោកស្រី សុត សុជាតា ម្ចាស់សិប្បកម្ម ខេ.តា.ឃែរ រាជិនី គ្រុប នាំចូលនិងចែកចាយ គ្រឿងសំអាង ( ម៉ាស់បិទមុខធម្មជាតិ ផលិតផលសម្រស់ធម្មជាតិ សាប៊ូបណ្ដុះសក់ សាប៊ូបំបាត់សង្វារ) ៣. លោក ឆន តារ៉ា ម្ចាស់សិប្បកម្មផលិតសាប៊ូ សៀវលី មានលក់និងចែកចាយ (សាប៊ូលាងចាន បោកសម្លៀកបំពាក់ ទឹកក្រអូប សាប៊ូលាងបង្គន់ សាប៊ូលាងរថយន្ត) ដែលបានរួមគ្នាបរិច្ចាគថវិការ សម្ភារៈជូនដល់ជនងាយរងគ្រោះនៅភូមិព្រៃទទឹង ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះរួមមាន៖ ១. លោក ឆែម ផល្លា ជាជនពិការទទួលបានថវិការ ៣០ម៉ឺនរៀល ១. លោកយាយ ប៉ែន សាវឿន […]
សេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល,,,
(ខេត្តកណ្តាល)៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមេត្តាជ្រាបថា គណនីហ្វេសបុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមលើគណនីហ្វេសបុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងសូមឱ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ah Mey Mey ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល យកមកផ្តន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជាលើកទីមួយទេ ដែលបក្ខពួកក្រុមជនអនាមិកបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងនោះក៏មានស្នងការនគរបាលខេត្តតាកែវ,កំពត,កោះកុង,កែប ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបក្ខពួកក្រុមនេះបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលគ្នានេះដែរ។ ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែករាល់ព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវវែកមុខជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕
សមត្ថកិច្ចខណ្ឌឬស្សីកែវបង្រ្កាបល្បែងភ្នាល់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែងនៅសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវនឹងឃាត់ខ្លួនបាន០៧នាក់
ភ្នំពេញ:ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌប្ញស្សីកែវ តំណាង ឯកឧត្តម អភិបាលខណ្ឌប្ញស្សីកែវ បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងនគរបាល សណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណែត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៧៩ អា ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ឋិតក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ (ស្រី […]