ព័ត៌មានសន្តិសុខសង្គម

ឡានដឹកកូនត្រីរបាំងស្បៃមុង របស់ឈ្មួញហ៊ុន ចូច នៅផ្សារផ្អាវត្រូវបានប៉េអ៊ិម ស្រុកជលគិរី បង្ក្រាប តាមបញ្ជាឯកឧត្ដមព្រះរាជអាជ្ញា

កំពង់ឆ្នាំង៖ ហ៊ុន ចូច ជាឈ្មោះបុរសម្នាក់ ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី នៃ របាំងស្បៃមុង ចេញពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទៅស្រុកបាធាយ ខេត្តកំពង់ចាម នោះ ត្រូវបានបង្ក្រាប ហើយ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ចិន ស្ថិតនៅ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបនេះ បានធ្វើឡើងដោយសមត្ថកិច្ចប៉េអ៊ិម ស្រុកជលគិរី ដឹកនាំ លោកមេបញ្ជាការ គង់ សាវឿន ក្រោមបញ្ជាតាមឋានុក្រម របស់ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង អ៊ិត សុធា ។ ជាលទ្ធផលនៃការបង្ក្រាប គឺមានរថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ស្ការិច ចំណុះ១តោនកន្លះ ១គ្រឿង ,កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម និងតៃកុងរថយន្តម្នាក់ ឈ្មោះ ឃឹម រតនៈ […]

ព័ត៌មានសន្តិសុខសង្គម

សកម្មភាពដឹកជញ្ជូនផលអនុផលជលផលតាំងពីរដូវបិទនេសាទរហូតមកដល់រដូវបើកនេសាទវិញជាអានាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញណាចុះបង្ក្រាបឡើយនេះមកពីការបើកភ្លើងខៀវពីសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

កំពង់ធំ : ថ្ងៃទី ២៤ខែតុលា ឆ្នាំ ២០២០នេះ សកម្មភាពដឹកជញ្ជូនកូនត្រីនុយតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទនៅចំណុច តាមិត ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកចូលមកឆ្លងកាត់តាមសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាអាណាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញចុះបង្ក្រាបឡើយ។ តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាការដាក់ស្បៃមុងក្រឡាញឹកចាប់យកកូនត្រីមានជារៀងរាល់ឆ្នាំដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជារដ្ឋបាលជលផលចុះមកបង្ក្រាបទេពីព្រោះពួកគាត់បានឃុបឃិតគ្នាជាមួយរដ្ឋបាលជលផលបានជាមិនមានការបង្ក្រាប។ ដោយឡែក ឡានជាច្រើនគ្រឿងដូចហែរកឋិន ពិសេស ឡាន ចែ ធឿន មេឈ្មួញទិញត្រីល្អិត បទល្មើសនេសាទ ស្បៃក្រឡាញឹក ក្នុងមួយថ្ងៃដឹកជញ្ជូន ២ ទៅ ៣ ជើង ហាក់មិនខ្វល់ពីរឿងមន្ត្រីជំនាញ ចុះបង្ក្រាបសោះ ។សង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន កំពង់ធំ ប្រហែលជាត្រូវថ្នាំសណ្តំ ចែ ធឿន ហើយ។ ប្រជាពលរដ្ឋសុំសូមណូមពរដល់លោកនាយខណ្ឌរដ្ឋបាលខេត្តកំពង់ឆ្នាំង និង លោកនាយខណ្ឌរដ្ឋបាលជលខេត្តកំពង់ធំ មេត្តាមើលមន្ត្រីក្រោមឱវាទនិងមានចំណាត់ការយ៉ាងណាទៅលើមន្ត្រីរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ។

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

ភ្នំពេញ);;នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។ សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕