ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីការបង្កកទ្រព្យសម្បត្តិ របស់បុគ្គល លី សាម៉េត ដើម្បីទុកសងដល់អ្នកដែលចាញ់បោក  ………

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់ លោក លី សាម៉េត(ហៅគ្រូមា)។

 

លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។

 

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

 

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ

លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។

 

ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រ ថាលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

 

ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺន

នាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់

អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។

 

ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណី លី សាម៉េត អាចនៅមានមនុស្ស

ច្រើនទៀតដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។

 

ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖

 

១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។

 

២ អ្នកចាញ់បោក លី សាម៉េត ទាំងអស់

ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ

កាន់មេធាវីសម្តេចតេជោ។

 

៣ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។

 

៤ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល

លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»៕

————

adm

Leave a Reply

Your email address will not be published. Required fields are marked *