ព័ត៌មាន

ចាប់ពីថ្ងៃទី ១ដល់៣១ ខែមករា ឆ្នាំ២០២៤ មានមន្រ្តីជិត ២ម៉ឺននាក់នឹងត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយ

ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន ១៨.៨៣២ រូប ។ នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។

 

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖”នៅខែក្រោយដែលជាខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងត្រៀមរៀបចំនៃការប្រកាសទ្រព្យសម្បត្តិដ៏ធំនៃរៀងរាល់២ឆ្នាំម្តង ។ មន្រ្តីដែលជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិនេះ គឺចាប់ពីថ្ងៃទី ១ដល់ទី៣១ ខែ មករាដែលក្នុងនេះមានចំនួនរហូតដល់ជាង ១៨០០០រូប ។ អញ្ចឹងការប្រកាសទ្រព្យសម្បត្តិនៅខែក្រោយនេះច្រើន។

adm

Leave a Reply

Your email address will not be published. Required fields are marked *