ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការជំរុញឱ្យមន្ត្រីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីផ្ដល់ផលលាភឱ្យដល់ដៃប្រជាជនមូលដ្ឋាន ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបែបនេះ នៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។

 

នៅក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងពីមានបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឧបនាយករដ្ឋមន្ត្រីឡើង ធ្វើដំណើរដោយថ្មើរជើងទៅភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ ដែលជាតំបន់ទេសចរណ៍ដ៏ល្អរបស់ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី បានបន្តថា តំបន់ទេសចរណ៍យើងមានច្រើន យើងត្រូវពង្រឹង និងផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋនៅមូលដ្ឋានទទួលបានផលលាភពីធនធានទាំងនោះ ដោយមិនចាំបាច់ពឹងតែការវិនិយោគពីខាងក្រៅតែមួយមុខ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *