ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក នៅថ្ងៃទី២៥ ខែឧសភា

ភ្នំពេញ : ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) នឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់ បន្ថែមទៀតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋ អាមេរិក ជាពិសេសក្នុងការដោះស្រាយវិបត្តិសុខុមាលភាពសកលនាពេលបច្ចុប្បន្ន និង ឮផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម ។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញភាពជាដៃគូ យុទ្ឋសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងនិងក្រៅតំបន់៕

ព័ត៌មាន

លោកស្រី ឱ វណ្ណឌីន៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​ ឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។ ប្រសិនបើ​​ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ​ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញ តាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវទុកជាមុន​ទេនោះ​ មិនយូរមិនឆាប់​ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត​និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។ សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ​ ដើម្បីសុខភាពលោកអ្នក​ សុខភាពគ្រួសារលោកអ្នក​ និងសុខភាពសហគមន៍របស់យើង។

ព័ត៌មាន

អ្នកនាំពាក្យគណបក្សប្រជាជន : ការចង់ឲ្យមានការចរចារវាងគណបក្សប្រជាជន-អតីតបក្សប្រឆាំង គឺអត់មានទេ

ភ្នំពេញ : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងតាមតេឡេក្រាមថា ការចង់ឲ្យមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង គឺអត់មានទេ ព្រោះអតីតបក្សប្រឆាំងបានងាប់ជាខ្មោចហើយ។ គណបក្សប្រជាជនកម្ពុជាមានវប្បធ៌សន្ទនា ជាមួយគ្រប់កម្លាំងនយោបាយស្របច្បាប់នៅក្នុងសង្គមកម្ពុជា។ គណបក្សប្រជាជនកម្ពុជាអត់ចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ទេ ក្រុមឧទ្ទាមក្រៅច្បាប់គឺជាកម្លាំងខុសច្បាប់ ។ លោកបានបន្តថា ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ប្រជាជនបោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយដែលមានកម្មវិធីនយោបាយល្អដែលជឿទុកចិត្តថានឹងដឹកនាំប្រទេសមានសន្តិភាពនិងរីកចម្រើន ។ ដូច្នេះគណបក្សនិមួយៗត្រូវរៀបចំកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីដាក់បង្ហាញប្រជាជនឲ្យពិនិត្យវិនិច្ឆ័យ។ នៅពេលពិចារណាលើកម្មវិធីនយោបាយ និងសកម្មភាពរបស់គណបក្សហើយ ប្រជាជនសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនពេញចិត្តឲ្យដឹកនាំប្រទេស។ នៅពេលដឹកនាំប្រទេសគណបក្សកាន់អំណាចយកកម្មវិធីនយោបាយខ្លួនមកអនុវត្ត ដើម្បីកសាងនិងអភិវឌ្ឈន៏ប្រទេស ។ លោកសុខ ឥសាន បានបន្តទៀតថា ការគិតគូរពីប្រទេសនិងប្រជាជនគឺការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោត ដើម្បីឲ្យប្រទេសរីកចម្រើនហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។ នៅប្រទេសណាដូចប្រទេសណាដែរ គណបក្សឈ្នះឆ្នោតយកកម្មវិធីនយោបាយរបស់ខ្លួនមកអនុវត្ត ។ លោកត្រាំអនុវត្កម្មវិធីនយោបាយបក្សសាធារណរដ្ឋមកអនុវត្ត លោកបៃដឹនយកកម្មវីធីនយបាយរបស់បក្សប្រជាធិបតេយ្យមកអនុវត្ត៕

ព័ត៌មាន

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង […]

ព័ត៌មាន

អាវុធហត្ថរាជធានីភ្នំពេញចេញប្រតិបត្តិការតាមចាប់អ្នកជំងឺកូវីដ ដែលរត់ចេញពីមណ្ឌលព្យាបាល

ភ្នំពេញៈ អ្នកជំងឺកូវីដ-១៩ ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាលបង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែបន្ទាប់ពីបានរត់ចេញមួយសន្ទុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ នៅចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាលបន្ត។

ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ និងស្ថានភាពនៃការផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការព្រួយបារម្ភ និងបានជម្រុញឲ្យរដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការរៀបចំពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមពីអ្វីដែលមាន ខណៈដែលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ-កម្មការនីរោងចក្រ ចំនួន០៤ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បានឆ្លងវីរុសកូវីដ-១៩។ ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ន មានរោងចក្រចំនួន ០៤ មានកម្មករ សរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជម្ងឺកូវីដ ១៩ នេះ ដោយសារ រោងចក្រជាកន្លែងជួបជុំ […]

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ខេត្តកំពង់ចាម និងកិច្ចដំណើរការ នៅការដ្ឋានទី២ និងទី៣ នៅខេត្តកណ្តាល

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងឯកឧត្តមដែលជាសមាជិកនៃក្រុមការងារអន្តរក្រសួងនេះ ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយយោងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា ទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ […]

ព័ត៌មាន

លោកបណ្ឌិតឌៀប សុផល៖កម្ពុជាទទួលបានឱកាសមាសក្នុងការអភិវឌ្ឍន៍ និងកសាងសន្តិភាព ក្រោយរួចផុតពីរបបអាវខ្មៅ

មានប្រសាសន៍ក្នុងនាទីបទសម្ភាសន៍ប្រចាំថ្ងៃរបស់វិទ្យុបាយ័ន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះលោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ បើតាមលោកបណ្ឌិត កម្ពុជាបានទទួលឱកាសមាស ក្នុងការអភិវឌ្ឍន៍ និងកសាងសន្តិភាព ក្រោយរួចផុតពីរបបអាវខ្មៅដ៏ជូចត់នេះផងដែរ ដូច្នោះយុវជន ក៏ដូចជាអ្នកនយោបាយ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្នឲ្យបានគង់វង់ ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខ។ជាងនេះទៀត អ្នកនយោបាយ ត្រូវចៀសវាងដាច់ខាតការធ្វើនយោបាយញុះញង់លាបព័ណ៌ ដែលធ្វើឲ្យកម្ពុជាដើរថយក្រោយ។

ព័ត៌មាន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឲ្យលោក ប៉ុល ហំម អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយក ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២៣រូបហើយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល៕

ព័ត៌មាន

នៅចាំលោកតាទេ? ពេលនេះលោកតាបានត្រឡប់ទៅផ្ទះវិញហើយ អរគុណកងទ័ពអាវស!

លោកតាវ័យ ៩២ឆ្នាំ ដែលបានឆ្លងមេរោគកូវីដ១៩ ហើយត្រូវបានកូនប្រុសក្រាបសំពះដល់ដីជូនដំណើរទៅព្យាបាលជំងឺនោះ នៅពេលនេះបានក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ គួររម្លឹកថា លោកតាវ័យ ៩២ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានឆ្លងមេរោគកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យមកទទួលទៅសម្រាកព្យាបាលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅពេលនោះគេឃើញកូនប្រុសរបស់គាត់មានវ័យចំណាស់ដែរនោះ បានក្រាបសំពះជូនដំណើរលោកតាឡើងរថយន្តពេទ្យ។ រូបភាពក្រាបសំពះដល់ដីស្មើបាតជើងលោកឪពុកដែលវ័យជរាទៅហើយនោះ ធ្វើឲ្យមហាជនសម្តែងការអាណិតអាសូរក្តុក្តួលក្នុងចិត្ត ហើយត្រូវបានមហាជនចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក៕