ខេត្តកំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីវិធានការក្តៅ របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់រូប រួមការទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការកាប់ព្រលិចទឹក និងការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាបតំបន់ ៣ និងត្រូវដកហូតមកវិញឲ្យបាននារសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះដោយ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងជួបពិភាក្សាការងារ ជាមួយលោកអភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តកំពង់ធំ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននីតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ កំពុងក្នុងដៃចៅក្រមស៊ើបសួរ។ សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន៤០ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា […]
Author: adm
ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីចំនួន១០នាក់ ដែលកើតហេតុនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១
កណ្តាលៈ លោកមាស បញ្ញានាយប៉ុស្តិ៍គគីរបានឲ្យដឹងថា!ដោយមានការបញ្ចាពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងកម្លាំងប៉ុស្តិ៍គគីរបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រីចំនួន១០នាក់ ដែលកើតហេតុនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទី។នៅត្រង់ចំណុចភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកមាសបញ្ញាបន្តថា!ជនសង្ស័យមានគ្នាចំនួន១០ នាក់(ឃាត់ខ្លួន)។ ១/ ឈ្មោះ ពង្ស សុភារះភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ២/ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៣/ឈ្មោះមុឺន គឹមសៀង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។ ៤/ ឈ្មោះទុំ បូរ៉ា(ហៅទក) ភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន ៥/ ឈ្មោះពាង ធារ៉ា(ហៅជរ័) ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន ៦/ឈ្មោះគង់ ដារីមភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត […]
បុរសជាកម្មករម្នាក់បាត់ខ្លួន នៅក្នុងភូមិព្រៃកី«ខ» សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល !
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃកី«ខ» សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរសពោះម៉ាយកូន១ម្នាក់ ជាកម្មករសំណង់ ឆ្លៀតពេលទំនេរពីការងារក៏បានតខ្សែភ្លើងរាយពីកន្លែងស្នាក់នៅទៅកាន់វាលស្រែ ដើម្បីឆ.ក់ត្រីធ្វើម្ហូប ប៉ុន្តែជាអកុសលឆ្លងចរន្ត បណ្ដាលឲ្យឆ.ក់បាត់បង់ជីវិតនៅនឹងកន្លែង ។ បុរសរងគ្រោះខាងលើឈ្មោះម៉េង និញ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ ហើយគាត់ជាពោះម៉ាយមានកូនប្រុសអាយុ៥ឆ្នាំម្នាក់ ស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត។ តាមប្រភពពីកម្មករសំណង់នៅកន្លែងកើតហេតុបាននិយាយថា បុរសរងគ្រោះរូបនេះទើបតែមកធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើនេះបានរយៈពេលជាង១ខែប៉ុណ្ណោះ ។ ដោយឡែកនៅវេលាព្រឹកថ្ងៃកើតហេតុអត់មានការងារធ្វើគាត់បានរាយខ្សែភ្លើងតចេញពីរោងស្នាក់នៅក្នុងការដ្ឋានសំណង់ឆ.ក់ត្រីធ្វើម្ហូប ។ ខណៈនោះពុំមាននរណាបានដឹង និងនៅជាមួយគាត់ឡើយ ព្រោះអ្នកផ្សេងទៅធ្វើការអស់ លុះដល់វេលាថ្ងៃត្រង់ ក៏បាត់ អត់ឃើញបុរសរងគ្រោះ ទើបសាច់ញាតិនិងមិត្តភក្ដិរួមការងារបាននាំគ្នាដើររក តែមិនឃើញឡើយ។ តាមប្រភពដដែលបានបន្តថា ខណៈនោះបានឃើញខ្សែភ្លើងតចេញពីរោងស្នាក់នៅទើបដើររកតាមខ្សែភ្លើង រហូតដល់វាលស្រែ ក៏ស្រាប់តែប្រទះឃើញបុរសរងគ្រោះដេកស្លា.ប់បាត់ទៅហើយ ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសាច់ញាតិបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះឱ្យចុះទៅពិនិត្យមើល ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ មុននឹងនាំយកស.ពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មេធាវីការពារក្តី៖ លោក សម រង្ស៊ី ទេ ជាអ្នកចុះចោលលោក កឹម សុខា
លោកស្រី ម៉េង សុធារី មេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្រតិកម្មនឹងក្រុម សម រង្ស៊ី និយមថា លោក សម រង្ស៊ី និងបក្ខពួកទៅវិញទេ ដែលជាអ្នកដើរចោលសម្ព័ន្ធភាព ហើយបានដើរចេញពីស្មារតីរួបរួម មិនមែនលោក កឹម សុខា ប្រកាសបំបែកទេ។ បើតាមមេធាវីកាពារក្តី លោក កឹម សុខា គ្រាន់តែប្រើសិទ្ធការពារខ្លួន ហើយមិនចង់ពាក់ព័ន្ធនឹងភាពគ្មានទំនួលខុសត្រូវរបស់លោក សម រង្ស៊ី និងបក្ខពួកទៀតឡើយ។ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកមិនពាក់ព័ន្ធជាមួយលោក សម រង្ស៊ី និងសហការីរបស់គាត់នោះទេ និងហាមមិនឲ្យប្រើប្រាស់ឈ្មោះ និងរូបថតលោកភ្ជាប់នឹងលោក សម រង្ស៊ី ទៀតផង។ លោក កឹម សុខា បញ្ចេញសារនយោបាយបែបនេះ គឺបន្ទាប់ពីគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាកថវិកា ១៣លានដុល្លារដល់មិត្តឡាវ
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយជាថវិកា ចំនួន ១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ជាមួយឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។
ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដឹកនាំកម្លាំងចុះស្រាវជ្រាវ ចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប!
(កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ នៅព្រឹកមិញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូនៃស្ថានទូតអាល្លឺម៉ង់ និងអូស្រ្តាលី ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល!
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានការអមដំណើរឯកឧត្តមម៉ៅភិរុណប្រធានក្រុមប្រឹក្សាខេត្តកណ្តាល.ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាល.លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាល។ លោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុក.លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយខេត្តកណ្តាល។ គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតទាំងពីរដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមានឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Antony Maguire ទីប្រឹក្សា សម្របសម្រួលការងារនគរបាលនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីជាច្រើនរូបទៀត។ ជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមអមដំណើរពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិកាដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រុមប្រឹក្សា អភិបាលខេត្តកណ្ដាល ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរដ្ឋបាលឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ […]
រដ្ឋបាលរាជធានីភ្នំពេញ ៖ អ្នកធាក់ស៊ីក្លូ ៣០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ
ភ្នំពេញ៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ទទួលបានអំណោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកាមួយចំនួនថែមទៀត ខណៈដែលរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ការផ្តល់អំណោយទាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវនៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកនេះ ពោលគឺក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់នៅពេលខាងមុខនេះ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញនិងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានផ្ដល់នូវអាវរងា ក្រមា ភួយនិងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗយកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនៅពេលខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែឈលើជួរមុខជានិច្ចចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេងឬមនុស្សចាស់ឡើយ។ ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានធ្វើការណែនាំដល់បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវី-១៩ […]
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសមនិង ពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ដ៏កក់ក្តៅ ហើយសម្តេចក៏សូមចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអបអរសារទចំពោះ ឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចក្រឡាហោមបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បេសកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជានឹងបន្តពង្រីកទំនាក់ទំនងរវាប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ នាឱកាសនេះ សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ចំពោះក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចការសំខាន់ៗចំនួន២ដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តការជាមួយបារាំង ដែលទី១ គឺជាការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី២ គឺជាការងារនគរបាល។ ចំពោះកិច្ចការទី១លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ […]
ភ្ញាក់ផ្អើលទាំងកណ្តាលយប់ ប្រជាពលរដ្ឋផ្អើល ដេញចាប់ចោរលួចកាត់ខ្សែភ្លើង ពីចំណុចផ្លូវ៥៩៨ កែង៥៩២ រហូតដល់សង្កាត់បឹងកក់ទី១
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានកាត់ខ្សែភ្លើង នៅចំណុចស្តុបត្រឡោកបែក ហើយត្រូវបានម្ចាស់ផ្ទះប្រទះឃើញ ទើបស្រែកថា ចោរៗ។ ភ្លាមៗនោះ ជនសង្ស័យបានទម្លាក់វត្ថុតាងចោល រួមមាន៖ ខ្សែភ្លើងមួយដុំធំ និងឧបករណ៍កាត់ រួចជិះម៉ូតូ បន្ថែមល្បឿន រត់គេចខ្លួនពីចំណុចកើតហេតុ រហូតដល់ក្នុងបឹងកក់ ហើយបន្តជិះម៉ូតូ ចុះឡើងជុំវិញភូមិរោងចក្រឆ្នាំង រហូតត្រូវប្រជាពលរដ្ឋ តាមទាន់ បុរសនោះ ក៏បានទុកម៉ូតូចោល កណ្តាលផ្លូវ រួចរត់ចូលទឹកបឹង ក្រោយរោងចក្រឆ្នាំង គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។ ប្រជាពលរដ្ឋ ដេញចាប់ចោរនោះ ពីចំណុចផ្លូវ៥៩៨ កែង៥៩២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតដល់សង្កាត់បឹងកក់ទី១ ក្នុងខណ្ឌទួលគោក តែចាប់មិនបាន។នៅក្នុងហេតុការណ៍ដេញតាមចាប់ខាងលើនេះ ជនសង្ស័យ បានជិះម៉ូតូ រត់គេចពីសង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវលំមួយកន្លែង ស្ថិតនៅក្បែររោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់មួយ […]