ព័ត៌មានស៊ើបអង្កេត

បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ធំ យកម៉ោងរដ្ឋទៅបម្រើ ការងារគ្លីនិក ឯកជន រងការរិះគន់ពីសំណាកប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ !

(កំពង់ធំ) ៖ ប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ ក៏ ដូច ជា គ្រូពេទ្យ មួយ ចំនួន នៅ ក្នុង មន្ទីរពេទ្យ ខេត្តកំពង់ធំ នាំ គ្នា និយាយ រិះគន់ថា ក្នុង មួយ រយៈពេល ចុង ក្រោយ នេះ បុគ្គលិក និង ក្រុម គ្រូពេទ្យ មួយ ចំនួន រួម ទាំង អស់លោក វេជ្ជបណ្ឌិត ផង ដែរ ហាក់ដូចជា មិន គោរព តួនាទី ភារកិច្ច របស់ ខ្លួន សោះ ជា ពិសេស គឺ មិន គោរព ពេល ម៉ោង ធ្វើ […]

ព័ត៌មានសន្តិសុខសង្គម

ការិយាល័យផលិតកម្ម បសុព្យាបាលព្យាបាលសត្វ ខេត្តកំពង់ធំចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ របស់ ប្រជាពលរដ្ឋមុនពេលនាំចេញទៅលក់នៅទីផ្សារ

ខេត្តកំពង់ធំ លោកតាន់ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល សត្វ ខេត្តកំពង់ធំ សហការជាមួយ ក្រុមហ៊ុនស៊ី ភី ចុះពិនិត្យ សុខភាពបក្សី និងការថែទាំ របស់អាជីវករ នៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2020.។ លោកតាន់ ម៉េងឆាង បានមានប្រសាសន៍ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំក៏ដូចជា ការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំតែងតែ ដឹកនាំមន្ត្រីនៃការិយាល័យចុះត្រួតពិនិត្យសុខភាពបក្សី នៅតាមការដ្ឋានចិញ្ចឹមមាន់ តាមការស្នើសុំ របស់ក្រុមហ៊ុនស៊ីភី តាមរយៈច្រកចេញចូលតែមួយ។ លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំ បានបន្តថាជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយស្របតាមយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតាមរយៈច្រកចេញចូលតែមួយ ដែលបានជំរុញសេវាកម្មឆាប់រហ័ស ក្នុងការចរាចរដឹកជញ្ជូនឬលក់ចេញទៅទីផ្សារ ក្រោយពីបានពិនិត្យសុខភាពសត្វពីជំនាញ លទ្ធផលដែលអាចទទួលយកបានដោយសារគុណភាពមាន់ សុខភាពល្អ បរិស្ថាន អនាម័យ ។ លោកថូ ស៊ីថាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់បានឲ្យដឹងថា បានចិញ្ចឹមមាន់2រោង ក្នុងមួយរោងអាចលក់លាមកមាន់បានចំណូលមួយលានបួនសែនរៀលក្នុងមួយវគ្គ ចំណែករយៈពេលនៃការចិញ្ចឹមមាន់ ចន្លោះពី 60 […]

ព័ត៌មានស៊ើបអង្កេត

ដីធ្លីមួយកន្លែងមានការប្រទាញប្រទង់គ្នារវាងឈ្មោះលីស បឿន ឈ្មោះមឿង អាន ឈ្មោះថុក ង៉ឹម

ខេត្តសៀមរាប ដីធ្លីមួយកន្លែងមានទំហំទទឹង២៩៣ម៉ែត្រ បណ្ដោយ៦០០ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់មានទំនាស់វិវាទ តាំងពីលោកចៅ សែន ឡើងកាន់អភិបាលស្រុកស្វាយលើ ដីមួយកន្លែងដែលបានគ្រប់គ្រងក្នុងគ្រានោះមានឈ្មោះតាមឿង និងឈ្មោះយាយព្រឹក។ សាវតារ កាន់កាប់ដីព្រៃគ្រាកាលនោះលោកតាមឿង និងប្រពន្ធឈ្មោះយាយព្រឹក មានកូនពីរនាក់ កូនទី១.ឈ្មោះមឿង អាន ភេទស្រី កូនទី២.ឈ្មោះមឿង លីស ភេទប្រុស មុនឆ្នាំ១៩៧០ តាមឿង យាយព្រឹក បានចែកដីទៅឲ្យកូនឈ្មោះមឿង អាន មួយកន្លែងស្ថិតនៅតំបន់ព្រៃភ្ញៀវ ក្នុងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ។ចំណែកឯកូនមឿង លីសចែកដីឲ្យមួយកន្លែងស្ថិតនៅតំបន់គោកផ្ចឹក ក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ។ លោកមឿង លីស បានប្រគល់ដីធ្លីនោះទៅឲ្យកូនស្រីមានទំហំ២៩៣ម៉ែត្រ គុណ ៦០០ម៉ែត្រ ប្រគល់ឲ្យក្នុងន័យលក់ទៅឈ្មោះលីស បឿន ជាកូនបង្កើតក្នុងអំឡុងឆ្នាំ១៩៩៣ ដីធ្លីនោះត្រូវបានបន្តវេនកាន់កាប់ពីឈ្មោះលីស បឿនដល់ឆ្នាំ២០០៧។ ហេតុការណ៏កើតវិវាទបានលេចប្លឹមមុខមកឈ្មោះថុង ង៉ឹម ឈ្មោះច័ន្ទ ទឹម ឈ្មោះលួន ថនបានយកលិខិតលក់ទិញ ចុះថ្ងៃទី៣០ ខែមករា […]

ព័ត៌មានសន្តិសុខសង្គម

ជនរងគ្រោះ ត្រូវជនសង្ស័យយកដងកាំបិតផ្គាក់វាយត្រូវចំសៀតផ្កាខាងស្ដាំ បណ្ដាលអោយរបួសរលាត់ស្បែក ក្នុងជម្លោះប្រតាយប្រតប់គ្នារឿងដកបង្គោលក្រាក់ បោះបិទផ្លូវចូលផ្ទះកូនជនរងគ្រោះ

(កំពង់ធំ)៖ ករណីហិង្សាដោយចេតនាមានអាវុធ កើតឡើងនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ០៧ និង ១៥នាទី នៅត្រង់ចំណុចផ្លូវលំ ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ .របួសរលាត់ស្បែកចិញ្ចើមខាងស្ដាំ(សៀតផ្កា)។ ជនសង្ស័យឈ្មោះ ជុន គឹមហេង ភេទប្រុស អាយុ ៥៧ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលេី(ឃាត់ខ្លួន)។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ(ខែឧសភា ឆ្នាំ២០២០) ជនសង្ស័យបានយកបង្គោលក្រាក់ ទៅបោះបិទផ្លូវចូលផ្ទះកូនរបស់ជនរងគ្រោះ។ លុះដល់ថ្ងៃទី៣០-១០-២០២០ ជនរងគ្រោះបានដកបង្គោលនោះចេញបំណងបើកផ្លូវយករ៉ឺម៉ដឹកលួសសំណាញ់ទៅព័ទ្ធរបងផ្ទះអោយកូនស្រីឈ្មោះ ជា ស្រីនាង ដោយមិនបានប្រាប់ទៅជនសង្ស័យ ហើយមិនបានបោះបង្គោលរបងផ្ចិតវិញ។ លុះព្រឹកឡើងនាថ្ងៃទី៣១-១០-២០២០ វេលាម៉ោង ០៧ និង ១០នាទី ជនរងគ្រោះជិះម៉ូតូមកកន្លែងរបងបំណងហៅកូនជួយព័ទ្ធរបង។ ពេលដើរចេញមកវិញបានជួបជនសង្ស័យត្រង់ចំណុចកើតហេតុ។ ជនសង្ស័យកាន់កាំបិតផ្គាក់ដើរមករកជនរងគ្រោះ […]

ព័ត៌មានសន្តិសុខសង្គម

មេភូមិឯកភាព ស្រុកថ្មពួកស្លាប់ និងប្រពន្ធរបួសធ្ងន់ ពេលដែលជិះម៉ូតូឌុបគ្នាទៅបុកឆ្កែឆ្លងថ្នល់ជាតិ

(បន្ទាយមានជ័យ) មេភូមិឯកភាព ស្រុកថ្មពួកស្លាប់ និងប្រពន្ធរបួសធ្ងន់ ពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិនៅម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទីម១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦ នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានដឹងថាសពមេភូមិមានឈ្មោះ ឡែ ចយ ភេទប្រុសអាយុ៤៩ឆ្នាំ ជាមេភូមិឯកភាពឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ ឯប្រពន្ធមានឈ្មោះមាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃសងខាវងនិងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរិសោភ័ណ ។ លោកវរសេនីយ៍ ស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ១B ១៦២២ ឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក ពេលបើកម៉ូតូដល់ចំណុចកើតហេតុឆ្កែរត់កាត់ផ្លូវ ម៉ូតូបានបុកឆ្កែពេញទំហឹងបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិង ក្បាល ។ ក្រោយពីកើតហេតុជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបាន។ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុក្រោយមកកំលាំងប៉ុស្តិ៍ម្កាក់បានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់រង់ចាំឲ្យក្រុមគ្រួសារមកយកវិញ៕

ព័ត៌មានស៊ើបអង្កេត

នោះរកកន្លែងជាប់គុក ឃើញហើយលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន ដែលក្លែងខ្លួនបន្លំជាមន្ត្រីកងរាជអាវុធហត្ថ

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញសេចក្តីបំភ្លឺ ដែលពាក់ព័ន្ធទៅនឹងរឿងលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន និងប្រើប្រាស់នូវឯកសណ្ឋាន របស់កងរាជអាវុធហត្ថ ដែលបានឆាត់ញ៉ែ នារីៗ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រើពាក្យមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូររបស់ស្ថាប័នកងរាជអាវុធហត្ថ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរផងដែរ ។ ក្នុងសេចក្តីបំភ្លឺរបស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាន និងសារធារណៈជនអោយបានជ្រាបថា បុគ្គលឈ្មោះ ស្វាយ វង្ស មិនមែនជាមន្ត្រីនៅក្នុងក្របខណ្ឌ័ របស់អង្គភាពកងរាជអាវុធហត្ថនោះទេ ដូច្នេះហើយសូមបណ្ដាញសារព័ត៌មាន និងសារធារណៈជនកុំមានការយល់ច្រលំ ។ គួររំលឹកថា ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានរឿងបែកធ្លាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនេយ្យឈ្មោះ «Ly Na» បានបង្ហោះនៅសារជាសំឡេង របស់លោក ស្វាយ វង្ស ដែលជាមន្ត្រី ប៉េអឹម ក្លែងក្លាយ ពាក់ស័ក្តិពីរ […]

ព័ត៌មានសន្តិសុខសង្គម

កាលពីថ្មីៗនេះបានបែកសំបុកដ៏អស្ចារ្យពីក្រុមបំផ្លិចបំផ្លាញនិងទន្ទ្រានដីរដ្ឋធ្វើឲ្យអនិភ័យយ៉ាងខ្លាំងចំពោះគ្រឿងចក្រ អេស្កាវ៉ាទ័រចំនួន ៣ គ្រឿង ដែលឈូសឆាយទន្ទ្រានដីរដ្ឋ ដែលជាព្រៃសហគមន៍ ស្ទឹងខ្សាច់ស

………………………………………. កាលពីថ្មីៗកន្លងទៅនេះភូមិអញ្ចាញរូង៖ កាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញចម្រុះ ស្រុកបរិបូណ៌ បានធ្វើការចុះបង្ក្រាប អេស្កាវ៉ាទ័រ ចំនួន ៣ គ្រឿង កំពុងតែទន្ទ្រានរំលោភយកដីរដ្ឋ ដែលជាដីព្រៃសហគមន៍ ស្ទឹងខ្សាច់ស ដែលស្ថិតនៅ ភូមិអញ្ចាញរូង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបានទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិឃុំខាងលើ ក្រោមការចង្អុលបង្ហាញ របស់លោក យឹម សារិន ដែលជាគណៈនៃគណៈអភិបាលស្រុកបរិបូណ៌ និង កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី គិត គន្ធា ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថស្រុកបរិបូណ៌ ។ កម្លាំងចូលរួមមាន៖ ១ កងកម្លាំងរាជអាវុធហត្ថស្រុកបរិបូណ៌ ២ មន្ត្រីតំណាងឲ្យប្រជាពលរដ្ឋស្រុកបរិបូណ៌ 3 ទាហាន នឹងប្រជាការពារភូមិ បានចុះស្រាវជ្រាវ ប្រទះឃើញ ជាក់ស្ដែងពិតប្រាកដមែន ក្រុមអេស្កាវ៉ាទ័រ កំពុងតែ ធ្វើសកម្មភាព ឈូសឆាយទន្ទ្រានដីព្រៃ សហគមន៍ ដែលស្ថិតនៅចំណុច ព្រៃសហគមន៍ស្ទឹងខ្សាច់សចំនួន 3គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម

ធុំក្លិនស្អុយបញ្ច្រាស់ខ្យល់ហើយលោកកើតគានិងលោកកាំងសុកុមារដែលកំពុងតែកើបលុយពុករលួយពីបទល្មើសដាក់ឆ្នុក

—————————————————————————– ថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ប្រជាពលរដ្ឋដែលរសនៅតាមបណ្ដាលខេត្តជុំវិញបឹងទន្លេសាបទាមទារឲ្យឯកឧត្តមទេសឱមយិនទៀងអង្កភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតទៅលើឈ្មោះកើត គានាយអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប នឹងឈ្មោះកាំង សុកុមារ ដែលកំពុងតែធ្វើសកម្មភាពគ្រប់រដូវកាលយកលុយពុករលួយពីបទល្មើសនេសាទ ឥឡូវនេះកំពុងតែដើរប្រមូលលុយពីបទល្មើសដាក់ឆ្នុកនៅក្នុងទឹកដីស្រុកជីក្រែង ខេត្តសៀមរាប បើតាមសេចក្តីរាយការណ៍ពីប្រជានេសាទបានអោយដឹងថាបទល្មើសដាក់ឆ្នុកនេះធ្វើអោយធនធានមច្ឆាជាតិរលាយផុតពូជជាមិនខាន សេចក្តីរាយការណ៍បានបន្តថានៅពេលយប់ពន្លឺភ្លើងឆ្នុករាប់ពាន់អំពូលចាប់ពីកំពង់ឃ្លាំងរហូតមកដល់ឃុំអន្លុងសំណរ បទល្មើសទាំងអស់នេះត្រូវបង់ជូនលោកកើត គា នាយអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបក្នុងអំពូលឆ្នុក១បង់លុយជូនលោកនាយតំលៃ២៥មុឺនរៀលសូមបងប្អូនគិតមើលរាប់ពាន់អំពូល ចុះខេត្តផ្សេងៗទៀត ប្រជានេសាទបានបន្តទៀតថាលុយដែលលោកនាយខាងជើងបឹងទន្លេសាបប្រមូលគ្រប់រដូវកាលគឺច្រកបេមិនដឹងថាយកលុយនោះទៅអោយថ្នាក់ណាខ្លះ បើតាមសម្ដីរបស់លោកនាយខាងជើងបឹងទន្លេសាបប្រហែលជាអាងរដ្ធមន្ត្រីនៅពីក្រោយខ្នងបានហ៊ានម្លេះ ព្រោះអីនៅពេលដែលអ្នកសារព័ន៌មានយើងធ្វើបទសម្ភាសន៍តាមទូរស័ព្ទលោកនាយខាងបឹងទន្លេសាបនេះបានអះអាងថាលោកចុះក្រុមការងារជាមួយរដ្ឋមន្ត្រីរហូត ។

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រជុំវីដេអូអនឡាញជាមួយឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)

ភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ។ ឯកឧត្តម បាន គីមូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធិផលធំៗក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ដែលក្នុងនោះរួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។ ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឋានៈជាសមាជិករបស់អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១មក ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។ ឯកឧត្តម សាយ សំអាល់ […]

ព័ត៌មានសន្តិសុខសង្គម

ឡានដឹកកូនត្រីរបាំងស្បៃមុង របស់ឈ្មួញហ៊ុន ចូច នៅផ្សារផ្អាវត្រូវបានប៉េអ៊ិម ស្រុកជលគិរី បង្ក្រាប តាមបញ្ជាឯកឧត្ដមព្រះរាជអាជ្ញា

កំពង់ឆ្នាំង៖ ហ៊ុន ចូច ជាឈ្មោះបុរសម្នាក់ ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី នៃ របាំងស្បៃមុង ចេញពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទៅស្រុកបាធាយ ខេត្តកំពង់ចាម នោះ ត្រូវបានបង្ក្រាប ហើយ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ចិន ស្ថិតនៅ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបនេះ បានធ្វើឡើងដោយសមត្ថកិច្ចប៉េអ៊ិម ស្រុកជលគិរី ដឹកនាំ លោកមេបញ្ជាការ គង់ សាវឿន ក្រោមបញ្ជាតាមឋានុក្រម របស់ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង អ៊ិត សុធា ។ ជាលទ្ធផលនៃការបង្ក្រាប គឺមានរថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ស្ការិច ចំណុះ១តោនកន្លះ ១គ្រឿង ,កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម និងតៃកុងរថយន្តម្នាក់ ឈ្មោះ ឃឹម រតនៈ […]