ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កម្ពុជាស្នើប្រទេសអភិវឌ្ឍន៍តិចតួច រួមគ្នាទាញយកប្រយោជន៍ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែក ឱ្យក្លាយជាគោលការណ៍ចម្បង​សម្រាប់ទាញ​យកប្រយោជន៍​សេដ្ឋកិច្ច ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ នៅក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក បាន​និយាយ​ថា ​ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រី​ប្រទេស​អភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference – MC12) ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​មិនទាន់ទាញយកប្រយោជន៍ពេញលេញ ពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់​ជូន​ប្រទេសអភិវឌ្ឍន៍តិចតួច​ ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព ​និងជំនួយបច្ចេកទេសនា​ពេល​កន្លងមក។ ឯកឧត្តម បានបន្តថា នៅក្នុងកិច្ចប្រជុំ និងឱកាសបន្តបន្ទាប់ទៀត ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវតែបន្តទាមទារជំនួយកសាងសមត្ថភាព​ និងបច្ចេកទេស ​តាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់​ជូន​ដល់​ប្រទេសអភិវឌ្ឍន៍​តិចតួច​ ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះ ​អាចទាញយកប្រយោជន៍​ឱ្យបានពេញ​លេញពីប្រព័ន្ធ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

យល់ដឹងផ្នែកច្បាប់ពាក់ព័ន្ធនិងមនុស្សគ្រប់រូបអំពី សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក

(ភ្នំពេញ)៖ កាលពីអត្ថបទមុនៗ ប្រិយមិត្តធ្លាប់បានស្វែងយល់ច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងប្តីប្រពន្ធ និងកូន។ ដោយឡែក នៅក្នុងអត្ថបទនេះ នឹងត្រូវបានលើកឡើងអំពីបណ្តាំមត៌កវិញម្តង ដែលផ្តោតសំខាន់ទៅលើសារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក។ តើអ្វីទៅជាបណ្តាំមត៌ក? បណ្តាំមត៌ក សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ជាអាទិ៍ បន្ទាប់ពីមរណភាព។ ប្រសិនបើបុគ្គលម្នាក់បានទទួលមរណភាព ហើយបានបន្សល់ទុកនូវបណ្តាំមត៌ក នោះមានន័យថា បុគ្គលនោះបានកំណត់អំពីការចាត់ចែងនូវទ្រព្យសម្បត្តិរបស់ខ្លួនទុកជាមុនរួចជាស្រេច ហេតុដូច្នេះ ក្រោយបុគ្គលនោះទទួលមរណភាព ការបែងចែកមត៌កត្រូវធ្វើតាមឆន្ទៈចុងក្រោយរបស់បុគ្គលនោះ ដូចមានកំណត់នៅក្នុងបណ្តាំមត៌ក។ ហេតុអ្វីចាំបាច់ធ្វើបណ្តាំមត៌ក? មូលហេតុដែលចាំបាច់ធ្វើបណ្តាំមត៌ក ដោយសារតែវាបានផ្តល់នូវសារប្រយោជន៍មួយចំនួន ដូចខាងក្រោម៖ * មូលហេតុទី១៖ កាត់បន្ថយវិវាទ ឬជម្លោះ ក្នុងកម្រិតអតិបរមា។ មូលហេតុគឺដោយសារតែម្ចាស់បណ្តាំបានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការកំណត់បុគ្គលដែលត្រូវទទួលទ្រព្យសម្បត្តិ និងចំណែកមត៌ក តាមបណ្តាំមត៌ក ហេតុដូចនេះ ត្រូវអនុវត្តតាមឆន្ទៈនោះ។ * មូលហេតុទី២៖ កំណត់បុគ្គលដែលត្រូវទទួលបានមត៌ក និងចំណែកមត៌ក។ ម្ចាស់បណ្តាំអាចកំណត់អំពីការបែងចែកមត៌កដែលផ្ទុយពីការកំណត់របស់ច្បាប់។ មានន័យថា ម្ចាស់បណ្តាំអាចបែងចែក(ប្រគល់)មត៌កទៅទាយាទណាម្នាក់របស់ខ្លួន ឱ្យទទួលបានចំណែកមត៌កច្រើនជាងការកំណត់របស់ច្បាប់ ឬ បែងចែកមត៌កទៅបុគ្គលណាម្នាក់ដែលមិនមែនជាទាយាទ ឬ ញាតិរបស់ខ្លួនបាន។ * មូលហេតុទី៣៖ កំណត់បុគ្គលដែលមិនត្រូវទទួលបានមត៌ក។ ម្ចាស់បណ្តាំអាចបង្ហាញឆន្ទៈមិនបែងចែក(ប្រគល់)មត៌ក ឬកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់តាមបណ្តាំមត៌កបាន។ ការមិនបែងចែក(ប្រគល់)មត៌កដល់ទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានទទួលទ្រព្យសម្បត្តិក្នុងអំឡុងពេលដែលម្ចាស់បណ្តាំនៅរស់រានមានជីវិត ចំណែកឯការកាត់ផ្តាច់មត៌កពីទាយាទណាម្នាក់ អាចដោយសារតែទាយាទនោះធ្លាប់បានធ្វើបាប […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អភិបាលខណ្ឌកំបូល ​ចុះពិនិត្យ​វឌ្ឍនៈភាពការងារ ​ផ្លូវបេតុងជាអំណោយ អភិបាលរាជធានីភ្នំពេញ​ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់ នៅភូមិដូនកុក​ សង្កាត់បឹងធំ​

ភ្នំពេញ៖បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹកសង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២​ បានបញ្ចប់​ នៅថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២២​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ មឿន​ អួន​ ចៅសង្កាត់បឹងធំ​ លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់​ ព្រមជាមួយលោក​ លោកស្រីប្រធាន​ អនុប្រធាន​ និងសមាជិកភូមិដូនកុក​ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងឆ្អឹងដែក​ ប្រវែង​ ១,១១៨​ ម៉ែត្រ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ដេីម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ជាប្រយោជន៍សាធារណៈ​ និងការពារជំនន់ទឹកភ្លៀងនារដូវវស្សារ។ នៅថ្ងៃដដែលនោះដែរអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ មឿន​ អួន​ ចៅសង្កាត់បឹងធំ​ បានបន្តចុះពិនិត្យសកម្មភាពជួសជុលផ្លូវក្នុងភូមិចំនួន០២​ ខ្សែ​ ប្រវែង​សរុប ១,៣០០​ ម៉ែត្រ​ ​ដោយចាក់ដី​ និងចាក់ថ្មម៉ិច​ កិនកៀរបង្ហាប់​ ដែលជាដំណោះស្រាយជាក់ស្តែងចំពោះមុខ​របស់រដ្ឋបាលខណ្ឌកំបូល​ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីរទៅមក​ និងឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្ងោក​ សង្កាត់បឹងធំ​ […]

ព័ត៌មាន ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិចិនប្រតិកម្មលើអាមេរិកឲ្យបញ្ឈប់ការព្យាយាមបង្ខូចមុខមាត់ និងរាំងខ្ទប់ប្រទេសចិន ហើយលែងមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀតក្នុងកិច្ចពិភាក្សា Shangri-La

រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសនៅក្នុងកិច្ចពិភាក្សា Shangri-La នាថ្ងៃទី១២ខែមិថុនា និងជាការឆ្លើយតបទៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលប្រកាសគាំទ្រកោះតៃវ៉ាន់ថា ចិននឹងធ្វើសង្គ្រាមដល់ទីបញ្ចប់ដើម្បីទប់ស្កាត់កោះតៃវ៉ាន់ប្រកាសឯករាជ្យ ។ រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe នៅថ្ងៃទី១២ខែមិថុនា បាននិយាយថា វាអាស្រ័យតែលើ សហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើងជាងមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺន។ ថ្លែងនៅចំពោះមុខក្រុមប្រតិភូ ដែលចូលរួមកិច្ចសន្ទនាសាងគ្រីឡា (Shangri-La) នៅឯប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលផ្នែកសន្តិសុខប្រចាំនៅតំបន់អាស៉ី លោក Wei បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមទាមទារឱ្យភាគីអាមេរិក បញ្ឈប់ការព្យាយាមបង្ខូចមុខមាត់ និងរាំងខ្ទប់ប្រទេសចិន ហើយលែងមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀត។ ទំនាក់ទំនងទ្វេភាគី មិនអាចប្រសើរឡើងបានឡើយ ប្រសិនបើភាគីអាមេរិកមិនអាចធ្វើដូច្នោះទេនោះ»។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Wei បានជួបពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងបំផុតជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅប្រទេសសិង្ហបុរី គិតចាប់តាំងពីការឡើងកាន់អំណាចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីដើមឆ្នាំ២០២១មក៕ ដោយ៖ ធីរីណា  

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកខ្សាច់មួយគ្រឿងបានបុកនាយនគរបាលម្នាក់ចំពីក្រោយពេញមួយទំហឹងបណ្ដាឲ្យស្លាប់ខណៈរូបលោកជិះម៉ូតូម្នាក់ឯងត្រូវ

ខេត្តកណ្តាល​៖ លោកវរសេនីយ៍ទោ​ ពៅ សារិន​ បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច​ ដោយសារតែរថយន្តដឹកខ្សាច់បេីកបោះពួយមកបុកពីក្រោយម៉ូតូជនរងគ្រោះ​បណ្តាលឱ្យដាច់ជេីងមួយចំហៀងស្លាប់នៅកន្លែងកេីតហេតុតែម្តង។ ភ្លាមៗនោះតៃកុងឡានបានចុះរត់គេចខ្លួនបាត់ស្រមោល។  ​    ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះបានកើតឡើងនៅថ្ងៃអាទិត្យ១៣កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា  ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅចំណុចខាងមុខអ្នកតាចិនហេងតុងលើផ្លូវជាតិលេខ២១A ស្ថិតក្នងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ​    ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះពៅ​ សារិន​ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។  ​   សាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តប្រភេទដឹកខ្សច់មួយគ្រឿងម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខភ្នំពេញ3A-8701អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។ រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកេីតហេតុក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា Icon ពណ៌ខ្មៅលាយបៃតង ពាក់ស្លាកលេខកណ្តាល1L-5428 (មានកញ្ចក់មើលក្រោយនិងគ្មានពាក់មួកសុវត្ថិភាព) ម៉ូតូបេីកបរក្នុងទិដៅពីត្បូងទៅជេីងស្របទិសគ្នា។  ជនរងគ្រោះខាងលេី( ស្លាប់នៅកន្លែងកេីតហេតុ) ត្រូវបានសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ​    ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕    

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ដំណោះស្រាយវិវាទរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍រវាងបុគ្គលិកនិយោជុតក្រសួងការងារធ្វើការសម្របសម្រូលភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ បើតាមសេចក្តីជូនដំណឹង , ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានជ្រាបថា ក្រសួងបានបន្ដ សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតី ចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សារ៉ាយ សក្ខិណា មិនទាន់វិលទៅអាមេរិកព្រោះជាប់ពង្រឹងជំនួញផ្ទាល់ខ្លួនឲ្យបានរឹងមាំជាមុនសិន ហើយនាងក៏ត្រូវមានតួនាទីមើលថែកូនដែលត្រូវចូលរៀន នៅក្នុងស្រុកផងដែរ 

ភ្នំពេញ ៖រហូតមកទល់ពេលនេះតារាសម្តែងអ្នកនាង សារ៉ាយ សក្ខិណា នៅមិនទាន់វិលទៅរស់នៅសហរដ្ឋអាមេរិកនៅឡើយទេ ក្នុងពេលដែលនាងបានត្រឡប់មកលេងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១។ យ៉ាងណាតារារូបនេះ បានលើកយកនូវមូលហេតុសំខាន់ៗមួយចំនួន ដែលនាំអោយនាងនៅមិនទាន់អាចវិលត្រឡប់ទៅកាន់អាមេរិកបាននាពេលនេះ អ្នកនាង សារ៉ាយ សក្ខិណា បានលើកឡើងថា នាងនៅមិនទាន់វិលទៅអាមេរិកវិញនាពេលនេះ ដោយសារនាងត្រូវមានភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវបំពេញនៅស្រុកកំណើត។ នាងបញ្ជាក់ថា នៅក្នុងស្រុកនាងកំពុងតែពង្រឹងជំនួញផ្ទាល់ខ្លួនឲ្យបានរឹងមាំជាមុនសិន ហើយនាងក៏ត្រូវមានតួនាទីមើលថែកូនដែលត្រូវចូលរៀន នៅក្នុងស្រុកផងដែរ។ នាងបន្ថែមថា នាងចង់ឲ្យកូនៗចូលរៀននៅក្នុងស្រុក ដើម្បីឲ្យពួកគាត់ចេះភាសាខ្មែរ ព្រោះគាត់ជាកូនខ្មែរ ត្រូវចេះភាសាជាតិឲ្យបានច្បាស់។ ដោយឡែកនាងក៏មានគម្រោងនឹងចូលរួមថតភាពយន្តខ្នាតខ្លីជាបន្តបន្ទាប់ទៀតដែរ ដើម្បីកុំឲ្យទស្សនិកជន ជាពិសេសប្រិយមិត្តដែលគាំទ្ររូបនាងភ្លេចមុខ។ អ្នកនាង សារ៉ាយ សក្ខិណា បានវិលពីប្រទេសអាមេរិក មកលេងស្រុកកំណើត ដើម្បីជួបជុំ និងសួរសុខទុក្ខគ្រួសារ និងមិត្តភក្តិក្នុងសង្គមសិល្បៈដូចគ្នា។ ការមកស្រុកកំណើតរបស់នាងនាពេលនេះក៏មានវត្តមានស្វាមី និងកូនៗរបស់នាងមកជាមួយផងដែរ ដែលនោះជាហេតុធ្វើឲ្យនាងអាចស្នាក់នៅកម្ពុជារយៈពេលយូរ។ ចាប់តាំងពីមកស្នាក់នៅស្រុកកំណើត សារ៉ាយ សក្ខិណា បានឆ្លៀតពេលចូលរួមកម្មវិធីសិល្បៈនានា និងចូលរួមថតMV ថ្មីៗឲ្យផលិតកម្មក្នុងស្រុកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្ទះសម្បែងប្រពលរដ្ឋចំនួន ៣៧ខ្នង និងសម្ភារប្រើប្រាស់មួយចំនួនធំរងការខូចខាតដោយសារគ្រោះថ្នាក់ធម្មជាតិភ្លៀងនិង ខ្យល់កន្ត្រាក់នៅស្រុកកណ្ដៀងនិងស្រុកបាកានខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ដោយសារតែបាតុភូត​ធម្មជាតិ​ ខណៈភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានធ្វេីឱ្យ​​ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង និងសម្ភារៈមួយចំនួនធំរងការខូចខាត​ នៅក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន នៅរសៀលថ្ងៃទី០៨ ខែមិថុនាម្សិលមិញនេះ។ ជាក់ស្ដែង​របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុង-ស្រុក បានបញ្ជាក់ថា ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង រងការខូចខាតដួលរលំ របើកដំបូល និងខូចខាតសម្ភារៈមួយចំនួនធំ ក្នុងនោះនៅក្រុងពោធិ៍សាត់ គឺរបើកដំបូលផ្ទះចំនួន ០៩ខ្នង បាក់អង់តែនចំនួន ០១ដើម និងបាក់មែកឈើបណ្តាលឲ្យខូចខាតរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់មួយគ្រឿង ។ ចំពោះស្រុកកណ្តៀងមានរងគ្រោះធម្មជាតិទៅលើឃុំចំនួន០៤  គឺឃុំវាល ឃុំអន្លង់វិល ឃុំស្វាយលួង និងឃុំកោះជុំ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នង រងការខូចខាត ធ្លាក់ពីលើជើងតាង ០១ខ្នង ដើមឈើរលំលើ ០១ខ្នង របើកដំបូលផ្ទះ ២៣ខ្នង បាក់សំយ៉ាបផ្ទះ ០១ របើកដំបូលបន្ទប់ទឹក ០១ និងរលំផ្លាកគណៈបក្សប្រជាជនកម្ពុជា ០១កន្លែង ។ រីឯនៅស្រុកបាកាន មានគ្រោះថ្នាក់ធម្មជាតិនៅឃុំបឹងបត់កណ្តោល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង […]

ព័ត៌មាន ព័ត៌មានអន្តរជាតិ

តៃវ៉ាន់យល់ព្រមទិញគ្រឿងបន្លាស់នាវាចម្បាំង ក្នុងទំហំទឹកប្រាក់ ១២០លានដុល្លារពីសហរដ្ឋអាមេរិក

(តៃប៉ិ)៖ សហរដ្ឋអាមេរិកបានអនុម័ត ការលក់គ្រឿងបន្លាស់សម្រាប់នាវាចម្បាំង ទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់១២០លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការថែទាំនាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា នឹងជួយធានាបាននូវការត្រៀមខ្លួនប្រយុទ្ធ ចំពោះមុខការបង្កើនសកម្មភាពកាន់តែញឹកញាប់ឡើងៗរបស់ចិន នៅក្បែរដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់សំណើទៅកាន់សភាជាតិ បន្ទាប់ពីទទួលបានការយល់ព្រមពីក្រសួងការបរទេស សម្រាប់ការលក់ ដែលស្នើឡើងដោយស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់ ប្រចាំទីក្រុងវ៉ាស៉ីនតោន។ យោងតាមសេចក្តីថ្លែងការណ៍ខាងលើ គម្រោងនេះ គ្របដណ្តប់លើការលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុល សម្រាប់នាវា និងប្រព័ន្ធរបស់នាវា ព្រមទាំងជំនួយផ្នែកបច្ចេកទេសភស្តុភារ និងការគាំទ្រផ្នែកបច្ចេកទេសនិងភស្តុភារ ពីរដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការរបស់សហរដ្ឋអាមេរិក។ រីឯក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងចូលជាធរមានក្នុងរយៈពេលមួយខែ ហើយបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការជួយតៃវ៉ាន់ឱ្យមានលទ្ធភាពការពារខ្លួន។ គួរបញ្ជាក់ថា នាវាចម្បាំងសំខាន់ៗរបស់តៃវ៉ាន់ ភាគច្រើនផលិត ឬរចនាឡើង ដោយសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន ទោះមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ គឺជាខ្នងបង្អែកធំបំផុតរបស់ដែនកោះនេះ ហើយមានកាតព្វកិច្ចនៅក្រោមច្បាប់របស់ខ្លួន ដើម្បីផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន៕