ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកទន្លេមេគង្គឃុំដីឥដ្ឋស្រុកកៀនស្វាយ

ខេត្តកណ្តាលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី។ ចំណុចកើតហេតុក្នុងដងទន្លេមេគង្គង ភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សាកសពចំនួន០១នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល៣២ឆ្នាំ សាកសពមានសភាពហើមស្អុយមើលមុខលែងស្គាល់។ មានកំពស់ប្រហែល១,៧២ម៉ែត្រ _សម្បុលខ្មៅស្រអែម _សក់ខ្លី _ស្លៀកខោខប៊យពណ៍ទឹកប៊ិចជើងវែង _ពាក់អាវខាងក្រៅពណ៍ខ្មៅដៃវែង _ពាក់អាវក្នុងប៉ារ៉ាដៃវែង(ស.ខៀវ) _លីអូពណ៍ប្រផេះម៉ាកJusj DolT _ខ្សែក្រវ៉ាតពណ៍ទឹកប៊ិច។សមត្ថកិច្ចបានឲ្យដឹងថា! នៅថ្ងៃខែឆ្នាំ វេលាម៉ោងដូចខាងលើប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានទទួលពត៌មានពីប្រជាពលរដ្ឋល្អថាៈមានសាកសពអណ្តែកទឹកនៅចំណុចតាមដងទន្លេមេគង្គក្រោមក្នុងភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ក្រោយពីទទួលបានពត៍មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានសហការណ៍ជាមួយជំនាញកោសលវិច្ឆ័យអាជ្ញាធរឃុំនិងពេទ្យមណ្ឌលសុខភាពឃុំបានចុះដល់ចំណុចកើតហេតុធ្វើការពិនិត្យសាកសពជាលទ្ធផល៖។ សាកសពមិនមានស្នាកស្នាម អ្វីគួរអោយគត់សំគាល់ឡើយ ផ្នែកក្បាលធម្មតា ធ្មេញខាំអណ្តាត ដងខ្លួនធម្មតា ពោះតឹង ដៃរបកស្បែកមិនអាចផ្តិតយកក្រយៅដៃបាន គូថមានចេញលីមួក។ តាមការសន្និដ្ឋានរបស់ផ្នែកជំនាញនិងក្រុមគ្រូពេទ្យសាកសពស្លាប់ដោយសារលុងទឹកហើយសាកសពស្លាប់រយះពេល៤ថ្ងៃមកហើយ។ក្រោយពីពិនិត្យរួចសាកសពបានបញ្ចុះនៅមាត់ច្រាំងទន្លេនិងបន្តស្រាវជ្រាវរកសាច់ញាតក្រុមគ្រួសារទទួលធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានសន្តិសុខសង្គម

ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​រួមទាំង​អាល់កុល​ក្លែងក្លាយជិត៣០លីត្រត្រូវ​ដកហូត និង​កម្ទេច​ចោល

ភ្នំពេញ​៖​ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងកំពង់ចាមបានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។ នេះបេី​យោង​តាមផេកអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាពជាចំបង។ ជាមួយគ្នានេះ​ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។ ដោយឡែក​ចំពោះម្ចាស់ទំនិញដែលបានដកហូតខាងលើត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ៕

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារគយ នៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦:០០នាទីព្រឹក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល មានទីតាំងស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវ លេខ១៩) និងផ្លូវលេខ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ រដ្ឋបាលរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ […]

ព័ត៌មាន

ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាមនឹងបើកដំណើរការឡើងវិញនៅពេលឆាប់ៗខាងមុខនេះ!

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​បានស្នើ​ដល់​ភាគី​កម្ពុជា​បើក​ច្រកទ្វារព្រំដែន​មួយ​ចំនួន​ឡើងវិញ​ និង​រៀបចំដំឡើង​នូវ​ច្រកទ្វារព្រំដែន​ថ្មី​បន្ថែមទៀត​ ដើម្បី​លើកកម្ពស់​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ ការស្នើសុំ​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាងលោក Nguyen Minh Vu เหงียน มินห์ วู អនុរដ្ឋមន្ត្រី​ការបរទេសនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ជាមួយ​លោកសន្តិ​បណ្ឌិត សុខ ផល​រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​២០២១​។​ នៅក្នុង​ជំនួប​នោះ លោក Nguyen Minh Vuបានស្នើ​ដល់​ភាគី​កម្ពុជា​ជួយ​ពិនិត្យ​លទ្ធភាព​រៀបចំ​បើក​នូវ​ច្រកទ្វារព្រំដែន​មួយ​ចំនួន​ឡើងវិញ ដែលមាន​ច្រកទ្វារព្រំដែន​មួយចំនួន​មិនទាន់បាន​បើក​ដំណើរ​ការ​នៅឡើយ ហើយក៏​ដូចជា​ស្នើឱ្យ​មានការ​ពិនិត្យ និង​ពិ​ភាក្សា​គ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​រៀបចំ​ឱ្យ​មានការ​ដំឡើង​នូវ​ច្រកទ្វារព្រំដែន​ថ្មី​បន្ថែម​ទៀត ព្រមទាំង​ស្នើឱ្យ​កម្ពុជា​សហការ​រួមគ្នា​រៀបចំ​កិច្ច​ការងារ​ពាក់ព័ន្ធ​មួយចំនួន​នៅតាម​ខ្សែ​បន្ទាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​មានស្ថេរភាព​ជានិរន្ត៍​។​ ជាការ​ឆ្លើយតប លោកសន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលយក​សំណើ ក៏ដូចជា​ការលើកឡើង​របស់ អនុរដ្ឋមន្ត្រី​ការបរទេសនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​និង​ពិនិត្យមើលនិង​ប្រជុំពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀតដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​សម្រេច​បន្ត​។​ លោកបាន​មានប្រសាសន៍ថា ​ដោយឡែក​ចំពោះ​កិច្ចព្រមព្រៀង ឬក៏​លក្ខណៈ​ដទៃ​ដែលមាន​ជាមួយ​គ្នា​កន្លងមកលោក​នឹង​ពិនិត្យមើល​ឡើងវិញ​ដើម្បី​រៀបចំ​ការងារ​បើក​ច្រកទ្វារព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ និង​ទំនាក់ទំនង​ដោះដូរ​ទំនិញ​របស់​ប្រទេសពលរដ្ឋ​ទាំងពីរ​មាន​ភាពល្អប្រសើរ​ឡើងវិញ​។​លោកសន្តិ​បណ្ឌិត សុខ ផល​ ក៏បាន​ជម្រាប​ជួន​អនុរដ្ឋមន្ត្រី​ការបរទេសនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពី​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែ​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ស្ទើរ​ទាំងស្រុងបន្ទាបពី​កម្ពុ​ជាមាន​ស្ថានភាព​ធូរស្រាល ដែល​បាន​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ជោគជ័យ​។​លោក​Nguyen Minh Vu​ បាន​សម្តែង​ការអបអរសាទរ​ដល់​កម្ពុជា​ដែល​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​ធំធេង ខណៈ​វៀតណាម​កំពុងតែ​មានការ​ប្រឈម​កាន់តែខ្លាំង​ឡើង​ដដែល​៕

ព័ត៌មានសន្តិសុខសង្គម

អត្តឃាតខ្លួនឯងដោយប្រើប្រាស់កាំបិតកែច្នៃអារ.កសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១  ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។ ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចជំនាញបានប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់អត្តសញ្ញាណរបស់សពទើបស្គាល់ថា ជនរងគ្រោះឈ្មោះ វ៉ិត រក្សា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្ត បាត់ដំបង។ បុរសនេះបើតាមការអង្កេតនិងការវាយតម្លៃរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា អាចជនរងគ្រោះខាងលើមានវិបត្តិផ្លូវចិត្តអ្វីមួយទើបធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់កាំបិតកែច្នៃអារ.កសម្លាប់ខ្លួនឯងនៅចំណុចកើតហេតុខាងលើ ដោយឃើញមានកាំបិតកែច្នៃមួយដើមនៅក្បែរសព។ ចំពោះមូលហេតុពិតប្រាកដថាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងររហូតបុរសនេះដាច់ចិត្តធ្វើអត្តឃាតនេះ សមត្ថកិច្ចជំនាញមិនបានធ្វើអត្ថាធិប្បាយប្រាប់ឲ្យដឹងនោះទេ ដោយគ្រាន់តែបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវជាមួយក្រុមគ្រួសារនៅឡើយ។ យ៉ាងណាក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មាន

គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ និងព្រៀងឯកសារកំណត់ហេតុ សម្រាប់ចុះហត្ថលេខា នៅចំពោះមុខមេដឹកនាំទាំងពីរ នៅថ្ងៃស្អែក

គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម នាថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ និងរៀបចំពង្រៀងឯកសារកំណត់ហេតសម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែន ចុះហត្ថលេខានៅចំពោះមុខ សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នៅថ្ងៃស្អែកនេះ។ ការចុះហត្ថលេខាខ្លី លើពង្រាងឯកសារកំណត់ហេតុនេះ ធ្វើឡើងដោយលោកស្រីបណ្ឌិតកុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង និង លោក ហ៊្វូង ថេឡុង (Phung The Long) អនុប្រធានគណៈកម្មការព្រំដែនរដ្ឋ នៃក្រសួងការបរទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា។ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃស្អែកនេះ៕

ព័ត៌មានសន្តិសុខសង្គម

 អាជ្ញាធរ ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​បោះបង្គោល​ក្នុង​ត្រពាំង​បុរាណ​​របស់​រដ្ឋ

សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ​នេះ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ បាន​ឲ្យ​ដឹង ​ថាៈ បន្ទាប់ពីនៅយប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នេះ ក្នុងខណៈដែល​អាជ្ញាធរ កំពុង​កែប្រែ​ត្រពាំង​បុរាណ ឈ្មោះ ត្រពាំង​ហែ​ផ្កា ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន ក៍​ស្រាប់តែ​មាន​ជនល្មើស លួច​ដឹក​បង្គោល របង​ថ្ម ទៅ​ដាំ​ក្នុង​ត្រពាំង បំណង​រំលោភ​យក​ដី ធ្វើជា​កម្មសិទ្ធិ​។ ជាមួយគ្នា​នោះ អាជ្ញាធរ​សង្កាត់ សហការ​ជា មួយ​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​អប្សរា ចុះទៅ​ដកចេញ ហើយ​ស្រាវជ្រាវ រកមុខ​ជនល្មើស ដើម្បី​ប្តឹងទៅ​តុលាការ​។​សេចក្តីរាយការណ៍​នេះ លោក​បាន​សុំ​គោលការណ៍ ពី​រដ្ឋបាល​ក្រុង​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើ​ការដក​បង្គោល​នេះ យកមក​រក្សាទុក និង​ស្វែងរក ជនល្មើស​។​ លោក​បាន​បន្តថាៈ ត្រពាំង​បុរាណ ឈ្មោះ ហែ​ផ្កា នេះ ជា​បុរាណ​ដ្ឋា​ន និង​ជា​អតីត ទីក្រុង​រណប​អង្គរ តាំងពី​បុរាណ​មក ហើយ​ត្រពាំង​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ អាជ្ញាធរ​ជាតិ​អប្សរា​។ តាំងពីដើម​រៀងមក អាជ្ញាធរ​សង្កាត់ មិនដែល​បាន​បែងចែក […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យម្នាក់បញ្ជូនទៅតុលាការករណីជនបង្កយកដំបង​ជ្រុង​​វាយ​ក្បាល​ជន​រង​គ្រោះ​​ឲ្យ​រង​របួសធ្ងន់!

កែប:​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ នូ​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​អូរ​ក្រសារ ​សង្កាត់​អូរ​ក្រសារ​ ក្រុងកែប​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​ការ​ណែនាំ​នីតិវិធី​ពី​លោក​ ខាន់​ សុផល​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កែប​ ការ​ណែនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ សម្បត្តិ​ សុធា​រដ្ឋ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ​។​ ករណី​ខាងលើ​កើតឡើង ​នៅ​វេលា​ម៉ោង០​៨​ និង​២០​នាទី​ ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ភូមិ​អូរ​ក្រសារ​ សង្កាត់​អូរ​ក្រសារ​ ក្រុង​/​ខេត្ត​កែប ​។​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ ​បាន​យក​ដំបង​ជ្រុង​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ ​(​ជា​ប្អូនថ្លៃ​) ​ឈ្មោះ​ វង្ស​ សុ​ខឿន​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ-​សង្កាត់​កើតហេតុ​ខាងលើ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ​។​ ក្រោយ​កើតហេតុ​កម្លាំង​អន្តរាគមន៍​ពិសេស​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ ​យក​មក​ស្នងការដ្ឋាន​ខេត្ត​ […]

ព័ត៌មានសន្តិសុខសង្គម

ដោយអនុវត្ត​គោលការណ៍​រដ្ឋបាល​រាជធានី​អាជ្ញាធរ​ខណ្ឌទួលគោក​ធ្វើការ​ជួលជុល​ផ្លូវ​២៥៩ ចាប់ពី​សហព័ន្ធរុស្ស៊ី ដល់​ផ្លូវ​កម្ពុជា​ក្រោម ជា​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០២១ ក្រោយរដូវភ្លៀងបានបញ្ចប់

ភ្នំពេញ​៖ លោក ប៉ិច សុខ​ឃឿន ចៅសង្កាត់​ទឹកល្អក់​ទី​១ បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ ២០២១​នេះ​ថា​៖ អនុវត្តតាម​ការណែនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ជម្រុញ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ធ្វើការ​ជួយ​ជយោ​កំណាត់​ផ្លូវ​ដែល​ខូចខាត​ឡើងវិញ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ កំណាត់​ផ្លូវ​លេខ​២៥៩​មួយ​ខ្សែ ដែលមាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក​ធ្វើការ​ជួសជុល​ឡើងវិញ ក្រោយពី​ខូចខាត ដោយ​កន្លែង​ខ្លះ មាន​គ​ង្ហុ​ក​សំបុកមាន់ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្យ៉ាងទៀត​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពស្រស់​បំព្រង សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ថ្ងៃនេះ យើង​បានធ្វើការ​ជួសជុល​អ៊ុត​កៅស៊ូ​ផ្លូវ​២៥៩ ដោយ​ចាប់ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​រហូតដល់​ផ្លូវ​កម្ពុជា​ក្រោម​។ ការជួសជុល ផ្លូវ​២៥៩​នេះ គឺ​ត្រូវ​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ អាស់​ហ្វា ដែលជា​គម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០២១៕​

ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនដឹកដី លាភ រី​ណា បន្ត កាយរណ្តៅជម្រៅ​ជ្រៅលើសការកំណត់ និងមិនស្តាប់តាមកាណែនាំរបស់អាជ្ញាធរ , តើអភិបាលស្រុកគួរដោះស្រាយយ៉ាងណា ?

ខេត្តបាត់ដំបង​: សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា អាជីវកម្ម​ដឹកជញ្ជូន​អាច​ម៌​ដី​លក់​របស់​ក្រុមហ៊ុន លាភ រី​ណា កំពុង​ជីក​កកាយ​ដី​ដែលមាន​ជម្រៅ​ជ្រៅ ព្រមទាំង​បើកបរ​ដឹក​ដី​មិន​គ្រប​បង្ក​ការភ័យខ្លាច​និង​ធ្វើអោយប៉ះពាល់​ទៅដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​​ដែលជា​កសិករ​ធ្វើស្រែ​ក្បែរ​រណ្តៅ​ដី នៅ​ចំណុច​ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ​ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងមាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សុវត្ថិភាព​កូនចៅ​របស់​ពួកគាត់​ខ​ណះ​ដែល​អាជីវកម្ម​ដឹក​ដី​លក់​របស់​ក្រុមហ៊ុន​ដែលមាន​ឈ្មោះថា លាភ រី​ណា បាន​នឹង​កំពុង​ជីក​កកាយ​រណ្តៅ​យក​អាច​ម៌​ដី​ដែលមាន​ជម្រៅ​ជ្រៅ​ជិត​ដល់​ក្បាល​ប្រែ​ត ព្រមទាំង​ការបើកបរ​ដឹក​ដី​មិន​គ្រប​ជាហេតុ​អាចធ្វើអោយ​មាន​ដី​ជ្រុះ​នៅតាម​ដងផ្លូវ​ប៉ះពាល់​ទៅដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​បង្ក​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​​ដែលដដែលបន្តថា រយៈពេល​កន្លងមក​ពួកគាត់​តែងតែ​បានឃើញ​មាន​ករណី​ក្មេង​លង់ទឹក​ក្នុង​រណ្តៅ​ដី​ដែល​ក្រុម​ឈ្មួញ​ធ្វើ​អាជីវ​កម្មនេះ​ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុងនោះ​ក៏មាន​ស្រុក​សង្កែ​នេះ​ផងដែរ ដែល​ថ្មីៗ​នេះ​ស្លាប់​រហូត​ទៅដល់​០២​នាក់​ដែលជា​ហេតុ​ធ្វើអោយ​ពួកគាត់​មានការ​ព្រួយបារម្ភ ខណៈដែល​ក្រុម​ឈ្មួញ​នៅតែ​បន្ត​ជីក​កាយ​រណ្តៅ​ជ្រៅ​រហូត​ជាង ១០​ម៉ែត្រ​ល្មើស​ផ្ទុយទៅនឹង​ច្បាប់​ដែល​បានអនុញ្ញាត​កំណត់អោយ​ជីក​ត្រឹមតែ​០៥​ម៉ែត្រ​ឬ​លើស​បន្តិចបន្តួច​។​ ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង​បាន​ប្រាប់​អោយដឹងថា ក្រុមហ៊ុន លាភ រី​ណា គឺ​គេ​មានច្បាប់​ហើយ ដោយ​អនុញ្ញាត​តម្រូវអោយ​ជីក​ជម្រៅ​០៥​ម៉ែត្រ ហើយ​ការជីក​លើក​នេះ​ខាង​មន្ទីរ​បាន​ចុះទៅ​វាស់វែង​និង​អោយ​ម្ចាស់​ចូលខ្លួន​មក​បង់​ការផាកពិន័យ​រួចហើយ តែ​បើសិនជា​នៅ​បន្ត​កាយ​ទៀត​កាយ​អី​ក៏​កាយ​ទៅខាង​មន្ទីរ​និង​ទៅ​វាស់​ពិន័យ​បង់លុយ​ចូល​រដ្ឋ ហើយ​ខាង​មន្ទីរ​ក៏បាន​ណែនាំ​ដល់​គាត់​ដែរ​កាលណា​កាយ​លើស​អញ្ចឹង​វា​ខាតបង់​ព្រោះ​ការពិន័យ​ច្រើនជាង​ការបង់​ធម្មតា​ដែល​គុណ​មួយ​ជា​ពីរ​។​