ព័ត៌មាន

ឯកឧត្តម តេង សាវង្ស អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

នៅរសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជដំណាក់ ស្ថិតនៅតាមបណ្តោយវិថីសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្តម តេង សាវង្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញនាំយកសាររំលែកព្រះមរណទុក្ខ របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រិយ៍ ជាព្រះបុត្រា បុត្រី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការចូលរួមរំលែកនូវព្រះមរណទុក្ខ ជាមួយរាជវង្សានុវង្សរបស់ព្រះអង្គផងដែរ។ ក្នុងសាររំលែកព្រះមរណទុក្ខ ក្នុងនាមសម្តេចក្រឡាហោម ស […]

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ដោយប្រើប្រាស់ពេលនៃការសាងសង់ប្រមាណ៤ទៅ៥ឆ្នាំ

ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ ដែលគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ។ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើន បើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមាន​ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។ បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានធ្វើឲ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៏វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។ លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកំពស់២៦ជាន់,ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំដែលជាពេទ្យឯកជនដែលបំរើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។ សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិង ពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧,មន្ទីរពេទ្យ បង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧,មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ទីតាំងបន្ថែមទៀតកំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញតាមរយះការអនុវត្តវិធានចំបងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី […]

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង ស្ថាប័នជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមប្រឹក្សា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីទាំងមូល ថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង […]

ព័ត៌មាន

យន្តហោះពិសេសដឹកព្រះសពសម្តេចក្រុមព្រះ ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាហើយ

(ភ្នំពេញ)៖ យន្តហោះពិសេសដឹកព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិជា ព្រះមហេសីរបស់ព្រះអង្គ។ ពិធីទទួលព្រះសពមានការចូលរួមពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រីហើយក៏មានការយាងទទួលដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង សម្តេចចៅហ្វាវាំង គង់ សំអុល ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងព្រមទាំងព្រះបុត្រា ព្រះបុត្រី ព្រះញាតិវង្សានុវង្សជាច្រើនអង្គផ្សេងទៀត។ សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។ សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ […]

ព័ត៌មាន

សម្តេចតេជោ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបថ្លែងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុថា

សម្ដេចតេជោលើកឡើងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុថា “បើរឹងទទឹងវ៉ៃខ្នោះភ្លាម អត់មានឱ្យរញ៉េរញ៉ៃទេ ឥឡូវឭថា ចុះហត្ថលេខ​ប្រគល់ដី ប្រគល់រួចខ្លួន អ្នកណាមិនចេញសារភាពតាមវ៉ៃខ្នោះ”។ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា មានមន្ត្រី និងប្រជាពលរដ្ឋចំនួន ១៣ នាក់ បាន​ស្ម័គ្រ​ចិត្តប្រគល់ដីព្រៃ​លិចទឹកដែលពួកគេបានកាន់កាប់​នៅតំបន់បឹងទន្លេសាបសរុប ជាង ២ ពាន់ហិកតា (២០៥៨.៥) មក​ឱ្យរដ្ឋគ្រប់​គ្រង​វិញ។ ដោយឡែក នៅខេត្តកំពង់ធំ អាជ្ញាធរកំពុងចុះសិក្សាស្រាវជ្រាវ ករណីទន្ទ្រានដីព្រៃលិច​ទឹកនៅ​ជាប់​បឹង​ទន្លេសាប ដោយមិនទាន់កំណត់ពីទិន្ន័យនៃការលួច​កាន់កាប់ជាក់លាក់បាននៅឡើយទេ។ ចំណែកឯខេត្តបាត់ដំបង អាជ្ញាធរបានរកឃើញ​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ចំនួន​ ២៩​ទីតាំង ​សរុប​ផ្ទៃ​ដី​ ស្មើ​ជាង ១ ម៉ឺនហិកតា (១២.២២១)​ ក្នុងស្រុក​មោង​ឫស្សី ​ស្រុក​សង្កែ ​ ស្រុក​ឯក​ភ្នំ និងស្រុក​ថ្មគោល។ រីឯខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យតំបន់ការពារបឹងទន្លេសាប តាមបណ្តាក្រុង-ស្រុក ទាំង០៦ ដោយបាន​ស្រាវជ្រាវលើករណីជនល្មើសដែល​បានកាប់ទន្ទ្រាន​រំលោភ​យកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ។ គណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ បានចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប (តំបន់៣ […]

ព័ត៌មាន

សម្តេចតេជោ៖ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចាប់ បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ៕ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ […]

ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃរសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Nguyễn Huy Tang ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការសូមចូលរួមអបអរសារទរជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ ឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលវៀតណាម តែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្តេចក្រឡាហោម ស ខេង លើសពីនេះទៀត ក៏បានសម្តែងនូវក្តីរីករាយ និងជាកិត្តិយសដែលទទួលបាននូវការតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម […]

ព័ត៌មាន

អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមចម្រុះចុះដកហូតដីព្រៃលិច ទឹកនៅក្នុងស្រុកកំពង់លែងចំនួនជាង២ពាន់ហិកតាពីនាក់សារភាពចំនួន១៣នាក់ ​ដាក់​ជាសម្បត្តិរដ្ឋ​វិញនៅ​ខេត្ត​កំពង់​ឆ្នាំង​!

កំពង់ឆ្នាំង ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ  ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារចម្រុះក្នុងខេត្តបានចុះទៅពិនិត្យកងកម្លាំងប្រដាប់អាវុធដែលកំពុងបានប្រតិបត្តិការ ក្នុងការងារខាងលើនេះនៅក្នុងតំបន់ទទួលគោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យ ដឹងថា នៅក្នុងរយៈពេល ៣ថ្ងៃ នៃការអនុវត្តន៏បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាលនិងកងរាជអាវុធហត្ថ ឪខេត្តសរុបចំនួន២០០ នាក់បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិច ទឹកបានចំនួន២០០ ដើម និងរុះរើរោងចាំដីក្បាលស្រែបានចំនួន៥៥ខ្នង ។ ដោយឡែកនៅថ្ងៃទី២៩ ខែ វិច្ឆិកា អ្នក កាន់កាប់ដីព្រៃលិច ទឹកខាងលើនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ដីព្រៃលិច ចំនួន ២.០៥៨,៥០ ហិកតា បានចេញមុខមកសារភាពជា មួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោហុនសែន ដោយយល់ព្រមប្រគល់ដីដែលខ្លួនបានកាន់ កាប់ខាងលើនេះជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។ ឯកឧត្តមអភិបាលខេត្តបានបន្តថាជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើង វិញ ចំនួន២០ ម៉ឺនដើម នៅតំបន់ដីលិច ទឹកដែលបានដកហូតខាងលើនេះ […]

ព័ត៌មាន

អភិបាលខេត្ដ ពិសេសនៅភូមិភាគឦសាន បានត្រៀមរួចរាល់ក្នុងការផ្ដល់ការគាំពារចាស់ជរាគ្មានទីពឹងតាមអនុសាសន៍របស់ស្ដេចតេជោ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់បណ្ដាលអភិបាលរាជធានីខេត្ដនៅទូទាំងប្រទេសត្រូវផ្ដល់កិច្ចគាំពារចំពោះចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការផ្ដល់ជាសម្ភារទប់ទល់និងអាកាសធាតុ ដែលនឹងចាប់ចុះត្រជាក់ពីសប្ដាហ៍ទី១ ក្នុងខែធ្នូ ឆ្នាំ២០២១តទៅរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។ សម្ដេចតេជោ សង្កត់ធ្ងន់ថា នេះគឺជាទំនួលខុសត្រូវរបស់អាជ្ញាធរលើប្រជាជន ក្រៅពីទំនួលខុសត្រូវក៏ជាការធ្វើបុណ្យចំពោះចាស់ជរាគ្មានទីពឹងផង។ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ អភិបាលខេត្ដចំនួនពីរ ដែលស្ថិតក្នុងតំបន់ភូមិភាគឦសាន គឺខេត្ដរតនគិរី និងខេត្ដស្ទឹងត្រែងបានប្រាប់វិទ្យុបាយ័ននៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា អាជ្ញាធរបានប្រមូលចំនួនរបស់ប្រជាជនមានវ័យចំណាស់ និងទុរគតជនរួចរាល់ហើយ ដើម្បីផ្ដល់សម្ភារការពារអាកាសធាតុត្រជាក់ជូនពួកគាត់។ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី មានប្រសាសន៍ថា តាមស្ថិតិដែលមន្រ្ដីរបស់ឯកឧត្ដមប្រមូលបាន គឺចាស់ជរាក្នុងខេត្ដមានចំនួនជាង ៦០០០នាក់ ដែលអាជ្ញាធរនឹងផ្ដល់ការគាំពារជូនពួកគាត់តាមជាក់ស្ដែងនៃស្ថានភាពគ្រួសារនីមួយៗ។ ទន្ទឹមនិងការត្រៀមខ្លួនដើម្បីផ្ដល់កិច្ចគាំពារចំពោះប្រជាជនចាស់ជរា ឯកឧត្ដមអភិបាលខេត្ដក៏អំពាវនាវដល់ប្រជាជនបន្ថែមទៀតសូមបង្កើនការយកចិត្ដទុកដាក់ចំពោះចាស់ជរា ហើយសូមផ្ដល់ដំណឹងជូនអាជ្ញាធរនៅពេលដែលមានការលំបាកណាមួយកើតឡើង។ ដូចគ្នាឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ដស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា នៅពេលនេះឯកឧត្ដមបានដាក់បញ្ជាទៅកាន់អាជ្ញាធរគ្រប់ស្រុកហើយឲ្យត្រៀមយកចិត្ដទុកដាក់លើប្រជាជនដែលជាចាស់ជរា ពិសេសគឺទុរគតជន។ ក្រៅពីទុរគតជនអតីតយុទ្ធជនក៏នឹងត្រូវទទួលបានការគាំពារដោយការយកចិត្ដទុកដាក់ផងដែរ។ សូមជម្រាបជូនថា យោងតាមក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ចន្លោះសីតុណ្ហភាពពី ១៥ ទៅដល់ ១៧ អង្សាសេ ចាប់ពីសប្ដាហ៍ទី១ […]

ព័ត៌មាន

ប្រកាសសម្រេចឲ្យបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែកបើម្ចាស់អាជីវកម្ម មិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង!

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ នេះបើយោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃនេះ។ តាមសេចក្តីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះណែនាំ និងត្រួតពិនិត្យ ដូចមានចែងក្នុងខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ «ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ […]