ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ដំណឹងល្អ ក្រុមគ្រូពេទ្យមកពីអូស្ត្រាលីព្យាបាលជំងឺភ្នែកជូនកុមារ ចាប់ពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៦ ខែតុលាឆ្នាំ២០២២

ភ្នំពេញ៖នៅដើមខែក្រោយនេះ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ ចាប់ពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៦ ខែតុលា

ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៨កញ្ញា នេះបានឱ្យណែនាំដល់ប្រជាពលរដ្ឋដែលមានកូនចៅមានបញ្ហាជំងឺសូមអញ្ជើញនាំកុមារមកពិនិត្យ និងព្យាបាលភ្នែកទៅតាម កាលកំណត់ខាងលើ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងផ្ដល់ការពិនិត្យនិងព្យាបាលជំងឺភ្នែកមួយចំនួនជូនដល់ប្រជាពលរដ្ឋកម្ពុជាដូចជា ជំងឺសសៃបាតភ្នែក ជំងឺសរសៃប្រសាទភ្នែក ជំងឺទឹកដល់បាតភ្នែក ជំងឺសាច់ដុំក្នុងភ្នែក និងត្របកភ្នែក និងជំងឺស្ទះរន្ធទឹកភ្នែក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *