ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ដំណឹងល្អ ច្រ​កទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី ៤ សីហា នេះ ប័ណ្ណព្រំដែនកម្ពុជា-ថៃ វាយត្រាម្តងអាចស្នាក់នៅមាន សុពលភាពប្រើប្រាស់រយៈពេល ៧

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសម្របសម្រួលរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍ ។

ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ នេះ តទៅ ពោលគឺខាងភាគីអន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី ៣ថ្ងៃ ឱ្យបាន ៧ថ្ងៃវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *