ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចាត់ក្រុមការងារចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី​ ប៉េង​ ហួត​ និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក ជាប​ សត្ថារតន៍​ រដ្ឋលេខាធិការប្រចាំការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួង និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង​ ហួត​ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ថែមលេីការងារបច្ចេកទេសដែលអ្នកជំនាញបានប្រេីឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់​ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាទូរសព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន​ ១៣បង្គោល​ ព្រមទាំងចាត់មន្ត្រី​ ៩៥រូប​ ដេីរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង​ សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់លោក ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
នាឱកាសនោះដែរ ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ ក៏បាន សហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ​របស់ខ្លួនសម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះក្នុងសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជំវិញការប្រើប្រាស់សេវាទូរសព្ទ​ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយនៅតាមបុរីនានាផងដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *