ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែង ខណៈជាងកំពុងជុសជុលស្រាប់តែឆ្លងចរន្ដអគ្គីសនីបណ្ដាលឱ្យខូចខាតរថយន្តចំនួន៣គ្រឿង

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបាមឆេះយានដ្ឋានជួសជុលរថយន្ត ក្នុងឃ្លាំងមួយកន្លែង យ៉ាសន្ធោសន្ធៅ បណ្ដាលឱ្យឆេះខូចខាតសម្ភារៈជួសជុលរថយន្តអស់មួយចំនួន និងរថយន្តចំនួន ៣គ្រឿង តែសំណាងល្អ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងនសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្នុងទីតាំងយានដ្ឋានជួសជុល ជាងកំពុងតែជួសជុលរថយន្តសុខៗ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីចេញជាអណ្ដាតភ្លើង រួចក្រុមជាងបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនរលត់ អណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ឆេះរាលដាលដល់រថយន្តយ៉ាងលឿន ទើបរាយការណ៍ទៅសមត្ថិច្ចមូលដ្ឋាន និងទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរារាគមន៍បាញ់ពន្លត់ ។

ក្នុងប្រត្តិការជួយសង្រ្គោះនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣០គ្រឿង រួមមានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តអគ្គស្នងការនគរបាលជាតិ រថយន្តទីក្រុងជ្រោយចង្វារ រថយន្តសាលាខណ្ឌឬស្សីកែវ និងរថយន្តស្រាបៀកម្ពុជា និងប្រើប្រាស់ទឹកអស់ចំនួន ២២រថយន្ត ដោយរយៈពេល ២០នាទី ទើបបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ។

សូមបញ្ជាក់ថា ចំពោះការខូចខាតឆេះសម្ភាៈជួសជុលរថយន្តអស់មួយចំនួន និងឆេះខូចខាតរថយន្តចំនួន០៣គ្រឿង មាន ម៉ាកធុនត្រា ១គ្រឿង ម៉ាក lexus 200t ០១គ្រឿង និងម៉ាក CRV ០១គ្រឿង។ ចំពោះ មូលហេតុ ក្នុងករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *