ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អនិច្ចាណាស់!!!រន្ទះបាញ់បានបុរស២នាក់ស្លាប់ភ្លាមៗ ខណៈពេលកំពុងភ្ជួរស្រែហើយមានភ្លៀងធ្លាក់

ខេត្តកោះកុង៖​​ គ្រោះធម្មជាតិរន្ទះបាញ់ កើតឡើងបណ្តាល ឲ្យបុរសចំនួន២នាក់ស្លាប់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីល្ងាច ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សពជនរងគ្រោះមានឈ្មោះ​៖​​
១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បុខរបរសិស្ស ។

២.ឈ្មោះ រតនះ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ។

តាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទ:ហើយក៍បានត្រូវរន្ទះបាញ់ចំក្មេងទាំងពីរបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

  

adm

Leave a Reply

Your email address will not be published. Required fields are marked *