ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ព័ត៌មានបឋមមានអគ្គីភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋសន្ធោរសន្ធៅ នៅតំបន់ច្រាំងបាក់ ច្បារអំពៅទី២មិនទាន់ដឹងពីមូលហេតុពិតប្រាកដ

ភ្នំពេញ៖មុននេះបន្តិចនៅល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២នេះបើយោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុដោយអគ្គីភ័យកំពុងតែឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅដោយបំផ្លាញផ្ទះប្រជាពលរដ្ឋនៅតំបន់ច្រាំងបាក់នាមាត់ទន្លេបាសាកក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។

ខណៈពេលនេះប្រជាពលរដ្ឋកំពុងគ្នាបាញ់ទឹកពន្លត់តែអគ្គីភ័យតែពុំទាន់ថមថយនៅឡើយពោលគឺកំពុងបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅពីផ្ទះមួយទៅផ្ទះមួយទៀតដោយផ្ទះប្រជាពលរដ្ឋនៅតំបន់ច្រាំងបាក់ក្នុងមូលដ្ឋានច្បារអំពៅទី២គេនាំសាងសងផ្ទះនៅជាប់ៗរដឹក។

គួរលឹកផងដែរនៅថានៅតំបន់ច្រាំងបាក់នេះគេសង្កេតឃើញមានអគ្គីភ័យកើតឡើងជាច្រើនលើកច្រើនសារក្នុងលក្ខណៈទ្រុងទ្រាយតូច ធំ នាពេលកន្លងមក និង ពេលនេះ៕

          

adm

Leave a Reply

Your email address will not be published. Required fields are marked *