ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបមុខសញ្ញានាំពលករឆ្លងដែនចូលទឹកដីថៃ ដោយមិនស្របច្បាប់

ខេត្តបាត់ដំបង ÷ការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការណែនាំបន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនព្រំដែន។
ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី ដោយការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន9នាក់ រួមជាមួយកម្លាំងយោធា សហការជាមួយ ទាហានឈុតខ្មៅថៃកងរយលេខ523 ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ ចូលក្នុងទឹកដីថៃ នៅចំណុច ចន្លោះបង្គោលសីមាលេខ53និង54 ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាង ស្រុកកំរៀង ឃាត់ខ្លួនពលករចំនួន57នាក់ ស្រី23នាក់ក្មេង5នាក់ ក្មេងស្រី2នាក់ក្រោយពីសួរនាំបានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន1នាក់ក្នុងចំណោមពលករចំនួន57នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ39ឆ្នាំ រស់នៅ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
បានធ្វើកំណត់ហេតុប្រគល់ទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តតាមនីតិវិធីច្បាប់បន្ត។
នៅចំណុចផ្ទះសំណាក់ឈូកពេជ្រ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀង
នៅចំណុចផ្ទះសំណាក់ណាចា៎៎ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន130នាក់ ស្រី52នាក់ក្មេង13នាក់ក្មេងស្រី9នាក់ បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង កំពង់អនុវត្តទៅតាមនីតិវិធីច្បាប់បន្ត។

adm

Leave a Reply

Your email address will not be published. Required fields are marked *