ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាមពីជនជាតិ​ចិន​២​នាក់..

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន ០២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម ក្នុង​រាជធានី​ភ្នំពេញ ។

ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នេះ ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១៧​និង​២០​នាទី​កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា និង​លោក​វរ​:​សេនីយ៍​ឯក យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សម្របសម្រួល​ដោយ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ឈាន​ទៅ​បង្ក្រាប នៅ​ចំណុច ផ្ទះ​លេខ​១៥B បន្ទប់​លេខ​២A(​ខុន​ដូ​) ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឺ​ង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ រួម​មាន ទី​១-​ឈ្មោះ YE YU SONG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មាន​កាន់​លិខិតឆ្លងដែន​លេខ និង​ទី​២-​ឈ្មោះ លីង វេ (LIN WEI) ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន ។

វត្ថុ​តាង ដែល​សមត្ថកិច្ច​ចាប់​យក​បាន រួម​មាន ៖

១- អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ 6 kg 546,65g

២-​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ 1kg 085,35g

៣-​អំ​ហ្វេ​តា​មីន ទម្ងន់ 608,33g

៤- កេ​តា​មីន (Ketamine) ទម្ងន់ 228,89g

៥-​នី​មេតា​ហ្សេ​ប៉ា​ម (Nimetazepam) ទម្ងន់ 1kg 503,88g

ទម្ងន់​សរុប 9 kg 973,10g សារធាតុ​គីមី 4kg 684,70g ទូរស័ព្ទ ២​គ្រឿង និង​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *